Klopp ទម្លាយ​ពី​មូល​ហេតុ​ដែល​ពាក់​តែ​អាវ​កីឡា​ មិន​ឧស្សាហ៍​ពាក់​អាវ​ធំ​ ក្រវាត់ក​ដូច​គេ

  • 2020-05-22 13:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​បក​ស្រាយ​ពី​មូលហេតុ​ដែល​លោក​ពាក់​តែ​អាវ​កីឡា​ទៅ​កាន់​ The Guardian កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយ​សារតែនៅ​សុខៗ​គេ​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្គោល​ រួច​ហើយ​លោក​​មាន​តែ​អាវ​កីឡា​ហ្នឹង​ លុះ​ពាក់​អាវ​ហ្នឹង​យូរ​ទៅ​ក៏​ទម្លាប់​។

លោក​ Klopp បាន​និយាយ​ថា​៖" កាល​​ពី​ដំបូង​ខ្ញុំ​នៅ​ធ្វើ​ជា​កីឡាករ​សុខៗ​ ដល់​ពេល​ថ្ងៃ​បន្ទាប់​គេ​ក៏​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​គ្រូ​បង្គោល​ ហើយ​ពេល​ហ្នឹង​នៅ​ក្នុង​ទូរ​ដាក់​ខោអាវ​មាន​តែ​អាវ​កីឡា​ ដែល​ជា​របស់​បុរស​ម្នាក់​ ដែល​ខ្ញុំ​ពាក់​មិន​ត្រូវ​ផង​"។

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" អ្វី​ដែល​សំខាន់​ខ្ញុំ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ច្រើនជាង​ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​ខ្វល់​រឿង​ខោអាវ​ហ្នឹង​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា​ខ្ញុំ​ពាក់​អាវ​កីឡាហ្នឹង​ឡូយ​ដែរ​ ខ្ញុំ​ធ្លាប់​ប្ដូរ​ការ​ស្លៀកពាក់​ម្ដង​ដែរ​កាល​ពី​មក​ Dortmund ដោយ​បាន​ពាក់​អាវ​ធំ​ និង​ខោ​ខៅ​ប៊យ តែ​ដូច​ជាមិនសូវ​ទម្លាប់​ក៏​ខ្ញុំ​មក​ពាក់​អាវ​កីឡាហ្នឹង​វិញ​"។

យ៉ាង​ណា​មិញ​ លោក​ Klopp ក៏​បាន​បន្ថែម​ថា​ មាន​តែ​លោក​ Pep Guardiola ទេ​ដែល​ពូកែ​ក្នុង​ស្លៀកពាក់​ហ្នឹង​ ព្រោះ​ថា​លោក​មិន​ចាំ​បាច់​ពាក់​អាវ​ធំ​ក្រវាត់​ក​ទេ​ ពាក់​តែ​ខោ​អាវ​បែប​ធម្មតា​ៗ​ក៏​មើល​ទៅ​សម​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​ចាត់​ការ​នេះ​ នៅ​តែ​បញ្ជាក់​ថា​ ធ្វើ​ជា​អ្នក​ចាត់​ការ​មិន​សំខាន់​លើ​ការ​ស្លៀកពាក់​ទេ​ សំខាន់​លើ​លទ្ធផល​ការ​ប្រកួត​របស់​ក្រុម​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី