HTC នៅមានជីវិតទេ កំពុងត្រៀមចេញទូរសព្ទ 5G នៅខែកក្កដា

  • 2020-05-26 01:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ជា​ច្រើន​ឆ្នាំ​មក​នេះ HTC មិន​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឧស្សាហកម្ម​ស្មាតហ្វូន​នោះ​ទេ ហើយ​ក៏​កម្រ​​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មីៗ​កម្លាំង​ខ្លាំង​ផង​ដែរ។ យ៉ាងណាក្ដី​ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន 5G នៅ​ក្នុង​ឆ្នាំ ២០២០ នេះ ដែល​ពេល​នេះ​គេ​បាន​ដឹង​ខ្លះៗ​អំពី​ស្មាតហ្វូន​​ថ្មី​របស់​ HTC។

ផ្អែក​តាម​​វិបសាយ​ភាសា​ចិន My Drivers បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន Flagship ឆ្នាំ ២០២០ របស់ HTC អាច​នឹង​ប្រកាស​ចេញ​ឆាប់​បំផុត​នា​​ខែ​កក្កដា។ យ៉ាងណាក្ដី​វា​អាច​នឹង​​ចេញ​នៅ​តៃវ៉ាន់ និង​ប្រទេស​ចិន​មុន ដោយ​ការ​ចេញ​លក់​លើ​ទីផ្សារ​សកល​អាច​កើត​មាន​​នៅ​ច្រើន​សប្ដាហ៍ ឬ​រហូត​ដល់​ច្រើន​ខែ​បន្ទាប់​ទៀត។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ HTC នឹង​បំពាក់​ឈីប Snapdragon 865 ថ្មី​លើ​ស្មាតហ្វូន​របស់​ខ្លួន។ ​គួរ​សោក​ស្ដាយ​នោះ​គឺ ​​រចនាបថ​នៃ​ស្មាតហ្វូន​ មិន​បាន​បញ្ជាក់​ក្នុង​ប្រភព​ខាង​លើ​ឡើយ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង