ក្រសួងទេសចរណ៍ ដាក់បម្រាមផ្អាកជនបរទេសមកពីប្រទេសចំនួន៦ រួមទាំងបន្តផ្អាកការផ្តល់ទិដ្ឋាការទេសចរ

  • 2020-05-26 08:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នេះបានឲ្យដឹងថា ដើម្បីការពារ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវិដ១៩ សម្រាបអ្នកដំណើរទាំងអស់តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក ផ្លូវទឹក ចូលកម្ពុជា ដូចនេះក្រសួងទេសចរណ៍បានដាក់បម្រាមផ្អាកជនបរទេសមកពីប្រទេស អ៉ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងអ៉ីរ៉ង់ ចូលមកក្នុងប្រទេសកម្ពុជា រួមទាំងបន្តផ្អាកផ្តល់ទិដ្ឋាការទេសចរ(ទិដ្ឋាការប្រភេទT) តាមគ្រប់ទម្រង់ រួមទាំងការផ្តល់តាមប្រពន្ធ័អេឡិចត្រូនិច (e-Visa)និងទិដ្ឋាការនៅពេលមកដល់។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងទេសចរណ៏

អត្ថបទ៖ Tep Sovannmoly