មេដាយ​​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​កម្ពុជា

  • 2020-05-26 12:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ប្រិយមិត្ត​ច្រើន​បាន​ឃើញ​ហើយ​ថា ឥស្សរជន​ខ្មែរ​ផ្សេងៗ​ពាក់​មេដាយ​តាម​ថ្នាក់ នៅ​ក្នុង​ពិធី​ផ្លូវការ​នានា​ដូច​ជា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ជា​ដើម។ តែ​មាន​ដឹង​ថា មេដាយ​ ដែល​បង្កើត​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បង្អស់​នៅ​ឆ្នាំ​ណា​ទេ?

យោង​តាម​សៀវភៅ គ្រឿង​ឥស្សរិយយស​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​ លោក ធៀន ម៉ៅ បាន​ឲ្យ​ដឹង​ថា មេដាយ​ដែល​បង្កើត​ដំបូង​គេ​ក្នុង​ប្រទេស​យើង​គឺ មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា

មេដាយ​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ ដោយ​ព្រះតម្រិះ​របស់​របស់​ហ្លួង​នរោត្ដម កាល​ពី​ឆ្នាំ១៨៦៤ ដែល​សម្រាប់​ផ្ដល់​ជូន​ដល់ មន្ត្រីរាជការ​ស៊ីវិល និង​កងទ័ព​បម្រើ​ការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រោយ​មក​នៅ​ឆ្នាំ១៨៩៦ កិច្ចការ​បំពាក់​មេដាយ​ត្រូវ​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង ហើយ​មេដាយ​នេះ​ក្លាយ​ជា មេដាយ​អាណានិគមបារាំង រហូត​ដល់​ឆ្នាំ១៩៤៨ ទើប​ការងារ​មេដាយ​នេះ​ ស្ថិត​ក្រោម​ខ្មែរ​យើង​វិញ។

នៅ​ឆ្នាំ១៩៩៥ មេដាយ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ឡើង​វិញ ហើយ​សព្វថ្ងៃ​ចែក​ជា​ ៥ថ្នាក់​គឺ៖ ថ្នាក់​មហាសរីវឌ្ឍន៍ ថ្នាក់​មហាសេនា ថ្នាក់​ធិបឌិន្ទ ថ្នាក់​សេនា និង​ថ្នាក់​អស្សឫទ្ធិ៕

រូបភាព៖ នាយកដ្ឋាន​ឥស្សិរយយស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី
រូបភាព៖ សៀវភៅគ្រឿង​ឥស្សរិយយស​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី