ទាំង​នេះ​ហើយ​ តារា​ប្រុស​រូបស្អាត​ ចិត្ត​ល្អ​ ចរិតបាន​ទាំង​ ១០នាក់ប្រចាំ K-Pop

  • 2020-05-28 07:30:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


មតិ​មួយ​ចំនួន​តែង​គិត​ថា​ តារា​ K-Pop ខ្លះ​ស្អាត​តែ​មុខមាត់​ មិន​សូវ​ខ្វល់​ខ្វាយ​ពីអ្នក​ដទៃ ប៉ុន្តែ​ការពិត​នៅ​តែជាការពិត​ ដូច​តារា​ប្រុស​ទាំង​នេះ​ជា​ឧទាហរណ៍​ស្រាប់។ មិន​ចាំ​បាច់​នៅ​មុខ​កាមេរ៉ា​ ក៏ពួកគេ​អាច​ធ្វើ​អំពើ​ល្អ​បាន​ តិច​ក្ដី​ ច្រើន​ក្ដី​ ប៉ុន្តែ​សុទ្ធ​តែ​បង្ហាញ​ច្បាស់​ថា​ពួកគេ​មាន​ចរិត​ល្អ​ គិត​គូរ​អ្នកជុំវិញ​ខ្លួន​ ពិសេស​គោរព​ដល់​នារីៗ។

ខាង​ក្រោម​ចា​សកម្មភាព​របស់​តារា​ប្រុស​ប្រចាំ​ K-Pop ដែល​ចាប់​បាន​ចៃដន្យ៖

១. Sungjae (ក្រុម BTOB)​ ខំ​លើក​ដៃបាំង​រៀមច្បង​ Taeyeon កុំ​ឲ្យ​ត្រូវ​កំទេច​ដែលគេ​បាញ់​សាទរ​ត្រូវ​មុខ

២. Sunggyu (ក្រុម INFINITE) ខំ​យក​ដៃ​ទៅ​ជួយ​ទប់​ដៃ Hyun Jin Young ដែល​ប៊ិះ​នឹង​ប៉ះ​ខ្លួន​ Bohyung (ក្រុម SPICA)

៣. V (ក្រុម BTS) យក​ដៃ​ទប់​ក្បាល Baekhyun បំណង​ការពារ​កុំ​ឲ្យ​បងប្រុស​លោក​ម្នាក់​នេះ​ប៉ះក្បាល​នឹង​បន្ទះ​ក្ដារ

៤. Felix (ក្រុម Stray Kids) ជួយយក​ខ្សែរញ៉េរញ៉ៃ​ចេញពី​​រៀមច្បង​ Hwasa (ក្រុម MAMAMOO)

៥. Leo (ក្រុម​ VIXX) ជួយទប់​ Minah (ក្រុម Girls' Day) ចុះ​ជណ្ដើរដោយមាន​សុវត្ថិភាព

៦. Yeonjun (ក្រុម​ TXT) ជួយ​ទាញ​​ Beomgyu ឲ្យ​ខិត​មក​ក្រោយ​ កុំ​ឲ្យ​បាំង​ផ្លូវ​គេ​ដើរ

៧. Suho (ក្រុម EXO) តែង​ជួយ​គេ​គ្រប់គ្នា​ ដូច​អ្វី​ដែល​អ្នក​គាំទ្រ​ឃើញ​ផ្ទាល់​ភ្នែក​គឺ លោក​បាន​ជួយ​ YoonA ចុះ​ជណ្ដើរ​យ៉ាង​ស្រួល​ កុំ​ឲ្យ​ក្រឡាច់ជើង​ ឬ​រអិល​ដោយ​ប្រការណា​មួយ

៨. Johnny (ក្រុម NCT) ប្រយ័ត្ន​សូម្បី​រឿង​តូចៗ​ក៏ដោយ​ លោក​ព្យាយាម​បន្ទន់​ខ្លួន​តាម​ខ្សែម៉ៃក្រូ​ កុំ​ឲ្យ​តារា​ដែល​ដើរ​មក​ជិត​ខ្លួន​ត្រូវ​ទាក់ជើង​ដួល

៩. Jackson (ក្រុម GOT7) បាន​ដោះ​អាវ​ក្រៅ​ខ្លួន​ភ្លាមៗ​ ពេល​ឃើញ​ An Young Mi ឡើង​អង្គុយ​លើកៅអីខ្ពស់

១០. Joohoney (ក្រុម MONSTA X) ក៏​ដូចគ្នា គ្រាន់​តែ Hyolyn អង្គុយ​ចុះ​ជិត​ខ្លួន​ទាំង​ស្លៀក​ខ្លីភ្លាម​ លោក​បាន​ទាញ​យក​អាវ​ដែល​នៅជិត​ដៃ​មក​ឲ្យ​នាង​គ្រប

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី