Circle K និងក្រុមហ៊ុនធំពីរទៀតសហការគ្នា......

  • 2020-05-30 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Circle K គឺជាម៉ាតដ៏ល្បីនៅកម្ពុជា ដែលមានប្រភពមកពីសហរដ្ឋអាមេរិកនិងទទួលស្គាល់ទូទាំងពិភពលោក ដោយមានជាង ១៥០០០សាខានៅទូទាំងពិភពលោក និងត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជានៅអំឡុងឆ្នាំ២០១៨។ បច្ចុប្បន្ននេះ Circle K មានជាង ៤០សាខានៅរាជធានីភ្នំពេញ កណ្តាល និងសៀមរាប។ ក្រុមហ៊ុនក៏ត្រៀមពង្រីកសាខាថ្មីៗជាបន្តបន្ទាប់ទៀត ដោយបន្តពង្រីកទៅតាមបណ្តាខេត្តនានាដើម្បីបំពេញតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។

Circle K មានលក់ទៅដោយអាហារសម្រន់ ភេសជ្ជៈ និងសម្ភារផ្សេងៗជាច្រើនប្រភេទខុសពីម៉ាតទូទៅដទៃៗទៀត ដែលភ្ញៀវអាចជាវនូវទំនិញគ្រប់ប្រភេទដែលខ្លួនចង់បានជាពិសេសគឺផ្តោតទៅលើអាហារញ៉ាំស្រាប់ បូករួមទាំងមានកន្លែងសម្រាប់អង្គុយយ៉ាងធំទូលាយប្រកបដោយផាសុខភាព និងមានម៉ាស៊ីនត្រជាក់ ភ្ជាប់ជាមួយការលេងអ៊ីនធ័រណេតដោយឥតគិតថ្លៃផងដែរ ។

ឥឡូវនេះ Circle K បានសហការជាមួយនឹងសេវាកម្មដឹកជញ្ជូនដើម្បីកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការបញ្ជាទិញទំនិញដោយលោកអ្នកអាចធ្វើការកម្មង់ទំនិញពី Circle K ក្នុង App Nham24 និង E-Gets ជាមួយប្រម៉ូសិនដ៏ធំអស្ចារ្យ និងទំនិញដែលមានគុណភាពជាមួយតម្លៃសមរម្យរួមទាំងសេវាកម្មដឹកជញ្ជូនយ៉ាងរហ័សទាន់ចិត្ត។

  • អតិថិជនដែលកុម្ម៉ង់ទំនិញពី Circle K តាមរយៈ App E-Gets ចាប់ពី ៥ដុល្លារឡើងទៅ នឹងទទួលបាន Lactasoy ចំណុះ 350ml ១ដប និងការកុម្ម៉ង់អស់ចាប់ពី ១០ដុល្លារឡើងទៅ នឹងទទួលបានកាបូបស្ពាយយ៉ាងស្រស់ស្អាតចំនួន ១ និង Lactasoy ចំណុះ350ml ១ដប។

  • សម្រាប់ការកម្មង់តាមរយៈ App Nham24 នឹងទទួលបានការបញ្ចុះតម្លៃ ១០%ភ្លាមៗ និងទិញអស់ចាប់ពី ១០ដុល្លារឡើងទៅ នឹងទទួលបាន Lactasoy ចំណុះ1L FREE FREE!! ហើយចំពោះការទិញកូកាកូឡាកំប៉ុងគ្រប់រសជាតិ មួយយួរ (1pack) នឹងទទួលបាន Eco bag ១៕

ទស្សនា​វីដេអូ ខាងក្រោមនេះ៖

អត្ថបទថ្មី