ផ្លូវការហើយ! នេះនែកថ្ងៃប្រកាសចេញ Ford F-150 ឆ្នាំ២០២១!

  • 2020-06-01 03:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានផ្លូវការបានឲ្យដឹងថា Ford នឹងបង្ហាញរថយន្ត F-150 ស៊េរីឆ្នាំ២០២១ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ខាងមុខនេះ ក្នុងកម្មវិធីដែលផ្សាយលើបណ្តាញអនឡាញមួយ។

“Ford F-150 ស៊េរីឆ្នាំ២០២១ ថ្មីសន្លាង នឹងត្រូវដាក់បង្ហាញក្នុងកម្មវិធីអនឡាញមួយ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា នៅវេលាម៉ោង៨”។ នេះបើតាមការប្រាប់បញ្ជាក់ពី Ford។ ក្រុមហ៊ុនរថយន្តអាមេរិកខាងលើ ក៏បានបន្ថែមថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ចំពោះការចូលមើលកម្មវិធីបង្ហាញ Ford F-150 ឆ្នាំ២០២១ នោះ។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាមួយផ្លូវការនៅឡើយទេ ក្រៅពីថ្ងៃប្រកាសចេញរបស់វា ប៉ុន្តែគេរំពឹងថា F-150 ថ្មី នឹងបំពាក់បច្ចេកវិទ្យាថ្មី ជាមួយនឹងម៉ាស៊ីនថ្មី សរុប ៦ជម្រើសឯណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង