មូលហេតុ​ជប៉ុន​បើក​​ឲ្យ​ជិះ​​រថភ្លើង​ក្រឡាប់​ចាក់​ ប៉ុន្តែ​ហាម​ទេសចរ​ស្រែក​ឡូឡា​ដូច​ពី​មុន​

  • 2020-06-01 04:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជប៉ុន​បាន​​សម្រេច​ឲ្យ​បើក​កន្លែង​កម្សាន្ត​នានា​ ក្នុង​ប្រទេស​ឡើង​វិញ​ក្រោយ​ផ្អាក​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដោយ​សារ​កូវីដ​-១៩។​

កន្លែង​កម្សាន្ត​ជា​ច្រើន​ដូច​ជា​ DisneyLand ជា​ដើម​ចាប់​ផ្ដើម​ទទួល​ភ្ញៀវ​ឲ្យ​ចូល​លេង​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​រឹតត្បិត​ និង​អនុវត្ត​បម្រាម​មួយ​ចំនួន។​ អ្នក​ទេសចរ​ត្រូវ​វាស់​កម្ដៅ​, ពាក់​ម៉ាស​ លាង​ដៃ​នឹង​អាល់កុល​ ហើយ​ពេល​ជិះ​កម្សាន្ត​រថភ្លើង​ក្រឡាប់​ចាក់​ទៀត​សោត​ត្រូវ​បិទ​មាត់​ ឬ​ពាក់​ម៉ាស់​មិន​ឲ្យ​ស្រែក​ខ្លាំង​ៗ​ដូច​ពី​មុន​នោះ​ទេ។

​​ការ​ហាម​ដូច្នេះ​ដោយ​សារ​អាជ្ញាធរ​ជប៉ុន​ភ័យ​ខ្លាច​ការ​ស្រែក​​អំឡុង​ជិះ​រថភ្លើង​ធ្វើ​ឲ្យ​ចម្លង​មេរោគ​កូវីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​តាម​រយៈ​ទឹក​មាត់។​ ​គួរ​បញ្ជាក់​ថា​ជប៉ុន​ចាប់​ផ្ដើម​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក្រោយ​ប្រទេស​នេះ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​យ៉ាង​គំហុក​អំឡុង​វិបត្តិ​កូវីដ​ ក្នុង​ឆ្នាំ​២០២០​នេះ៕​

ប្រភព៖ Japantimes   ប្រែសម្រួល៖ សៀនហួរ