ក្រុមហ៊ុនវៀតណាម VinFast នឹងផលិតឡានអត់ប្រើសាំងដំបូងបង្អស់ លក់នៅឆ្នាំ២០២១

  • 2020-06-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានប្រកាសថា នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០២១ ហើយនឹងដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកទៀតផង។

ជាមួយគ្នានេះ VinFast ក៏មានបំណងចង់ដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងកម្មវិធី Los Angeles Auto Show ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះផងដែរ។

គួរឲ្យដឹងថា VinFast នឹងប្រើអាគុយរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូង LG Chem។ រថយន្តនេះត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនអ៊ីតាលី Pininfarina ដែលអាចធ្វើដំណើរបានដល់ចម្ងាយ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ក្នុងនោះដែរ ប្រភេទដែលមានកម្លាំងបំផុត គឺ ៤០២សេះ ហើយដំណើរការជាមួយប្រព័ន្ធប៉ុងពីរ e-AWD ទៀតផង។ បើនិយាយពីទំហំវិញ វាជារថយន្ត SUV ដែលប្រជែងនឹងរថយន្ត Hyundai Kona Electric និង Kia Niro EV ជាដើម៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម