Spurs រក​ឃើញ​​អ្នក​តេស្ដ​វិជ្ជមាន Covid-19 នៅ​ជុំ​ចុងក្រោយ មុន PL ចាប់​ផ្ដើម

  • 2020-06-04 01:44:07
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ


ក្លឹប Spurs បាន​រក​ឃើញ​​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ម្នាក់​នៅ​ជុំ​ចុងក្រោយ​នៃ​ការ​ធ្វើ​តេស្ដ​ដោយ​ Premier League។

មនុស្ស​ម្នាក់​នោះ​ពេល​នេះ​ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក​រយៈពេល​៧​ថ្ងៃ។ តាម​ការ​ប្រកាស​លើ​វិបសាយ​របស់ Spurs​ គឺ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​នោះ​ឡើយ។ នេះ​គឺ​ជា​ការ​រក​ឃើញ​ករណី​វិជ្ជមាន​តែ​មួយ​គត់​ ក្នុង​ចំណោម​​កីឡាករ​និង​បុគ្គលិក​​ដែល​បាន​ពិនិត្យ​សុខភាព​នៅ​ជុំ​ចុងក្រោយ មុន​លីគ​ចាប់​ផ្ដើម​ឡើង​វិញ។

គេ​បាន​ធ្វើ​តេស្ដ​ចំនួន​៥​ជុំ​ដើម្បី​រក​មេរោគ Covid-19 ហើយ​ចំនួន​អ្នក​ដែល​ផ្ទុក​កើន​ដល់​១៣​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើ​តេស្ដ​៥ ០៧៩​នាក់។ កីឡាករ​និង​បុគ្គលិក Premier League ត្រូវ​បាន​ធ្វើ​តេស្ដ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ ស្របពេល​ដែល​លីគ​គ្រោង​លេង​​វិញ​នៅ​ថ្ងៃ​ទី ១៧ ខែ មិថុនា​ខាង​មុខ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ