ព្រៃកោងកាង ប្រែក្លាយ​សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍​ដ៏ទាក់ទាញ!

  • 2020-06-21 06:13:05
  • ចំនួនមតិ 11 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

សហគមន៍ទេសាទត្រពាំងសង្កែ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ នៅស្រុកទឹកឈូ ខេត្តកំពត។ ដើម្បី​ទៅកម្សាន្ត​នោះទីនោះ យើងត្រូវចេញដំណើរពីទីរួមខេត្ត តាមបណ្ដោយផ្លូវជាតិលេខ​ ៣៣ ប្រមាណ ៨គីឡូម៉ែត្រ​តែប៉ុណ្ណោះ។

សហគមន៍ទេសាទត្រពាំងសង្កែ ថត​ពី​លើអាកាសដោយ​ក្រុមការងារផ្លូវទៅស្រុក វគ្គ៣

ព្រៃកោងកាងដុះតាមដៃសមុទ្រ​ជាច្រើនហិចតា បានប្រែក្លាយសហគមន៍នេសាទត្រពាំងសង្កែ ឲ្យក្លាយជា​តំបន់អេកូទេសចរណ៍ធម្មជាតិ ដ៏គួរ​ឲ្យទាក់ទាញ។

ផ្សារភ្ជាប់នឹងសក្ដានុពលទេសចរណ៍ធម្មជាតិនៅទីនេះ សហគមន៍ក៏បានបង្កើតផ្ទះស្នាក់ សម្រាប់​ទទួលភ្ញៀវទេសចរផងដែរ។ មិនត្រឹមតែជារមណីយដ្ឋាន​ធម្មជាតិ​គួរជាទីទស្សនា​ប៉ុណ្ណោះទេ សហគមន៍ត្រពាំងសង្កែ គឺជាថ្នាលបណ្ដុះ​កូនកោងកាងរាប់ម៉ឺនដើម ទុកសម្រាប់​ដាំដុះឡើងវិញ។

បន្ត​ដំណើរទៅដាំកូនកោងកាង យើងត្រូវ​ជិះទូកសហគមន៍ប្រមាណ​ ២០នាទី ឆ្លងកាត់​ដៃសមុទ្រ​ដែលមានដើមកោងកាង ដុះអមសងខាងផ្លូវ រំលេច​នូវ​ទេសភាពដ៏ស្រស់ត្រកាល....។

ចង់ដឹងថា​សហគមន៍ទេសាទត្រពាំងសង្កែ មានចំណុចពិសេស​អ្វីខ្លះទៀត សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕