ស្ដែង Mane ភ្លេច​គោរព​ដល់​ចលនា Black Lives Matter រត់​ទៅ​មុខ​ខុស​គេ​តែឯង

  • 2020-06-22 04:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្នុង​ក្របខ័ណ្ឌ Premier League ទាំងអស់​ត្រូវ​ធ្វើ​ការ​​លត់​ជង្គង់​មុន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ចលនា Black Lives Matter។

យ៉ាងណាក្ដី ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Sadio Mane បាន​ភ្លេច​លត់​ជង្គង់​អំឡុង​ពេល​ការ​ប្រកួត Merseyside Derby ទល់​នឹង​ក្រុម​ Everton នៅ​កីឡដ្ឋាន Goodison Park យប់​មិញ។

ពេល​ដែល​អាជ្ញាកណ្ដាល​លោក Mike Dean ផ្លុំ​កញ្ចែ​ កីឡាករ​ទាំង​២១​នាក់​លើ​ទីលាន​បាន​លត ​ជង្គង់​ទាំង​អស់​គ្នា ប៉ុន្តែ Mane បែរ​ជា​ភ្លេច​ខ្លួន​ម្នាក់​ឯង រត់​សំដៅ​ទៅ​ខាង​របស់ Everton។ តែ​មិន​យូរ កីឡា​សញ្ជាតិ​សេណេហ្គាល់​បាន​រត់​ត្រលប់​ក្រោយ​ដឹង​ពី​កំហុស និង​ធ្វើ​​កាយវិការ​តាម​ដូច​កីឡា​ដទៃ។

បន្ថែម​​ក្នុង​ការ​លត់​ជង្គង់​មុន​ពេល​ប្រកួត កីឡាករ​ Premier League ទាំង​អស់​ត្រូវ​ពាក់​អាវ​ដែល​មាន​ពាក្យ Black Lives Matter នៅ​ខាង​ក្រោយ​ខ្នង។ ក្នុង​នោះ​​ក៏​មាន​ឡូហ្គោ​នៅ​លើ​ដៃ​អាវ​​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ចលនា​នេះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម