Juventus យល់​ព្រម​ជាមួយ​ Barca លើ​តម្លៃ​ខ្លួន​របស់ Arthur ហើយ​គឺ​៧២,៥​លាន​ផោន

  • 2020-06-24 02:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្លឹប Juventus បាន​យល់​ព្រម​លើ​តម្លៃ​៧២,៥​លាន​ផោន​ជាមួយ Barcelona ក្នុង​ការ​ចុះ​កុងត្រា​ទិញ​យក Arthur ប៉ុន្តែ​នៅ​សល់​​​ដំណាក់​កាល​បញ្ចុះបញ្ចូល​កីឡាករ​ឲ្យ​ចូលរួម​ជាមួយ​ពួក​គេ។

ត្បិត​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Arthur បាន​ប្រាប់​កាល​ពី​ខែ​មុន​ទៅ​កាន់​ក្លឹប​ទាំង​ពីរ​​ថា គេ​មិន​ចង់​ចាកចេញ​នោះ​ទេ ប៉ុន្តែ Juventus នៅ​តែ​សង្ឃឹម​អាច​បញ្ចុះបញ្ចូល​គេ​ដើម្បី​ក្លាយ​ជាមួយ​​ផ្នែក​មួយ​​ក្នុង​ក្រុម​លោក Maurizio Sarri។

Juventus បាន​ដាក់​សំណើ​ទៅ​កាន់​កីឡាករ​វ័យ​២៣​ឆ្នាំ​​នូវ​ថ្លៃ​ពលកម្ម​ច្រើន​ជាង​នៅ Barcelona បច្ចុប្បន្ន។ បើ​តាម​ការ​ឲ្យ​ដឹង​ពួក​គេ​​ហ៊ាន​ឲ្យ​៤,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ លោក Sarri ចង់​បាន​ខ្សែ​បម្រើ​បន្ថែម​ទៀត​នៅ​ជុំវិញ​ខ្លួន​របស់​លោក ដូច​ដែល​​លោក​ធ្លាប់​មាន Jorginho កាល​នៅ Napoli និង Chelsea។

សម្រាប់ Barca វិញ​ក៏​ចង់​បាន Miralem Pjanic ពី Juventus វិញ​ដែរ ប៉ុន្តែ​កំពុង​បន្ត​​និយាយ​ថ្លៃ​គ្នា។ តាម​ការ​ឲ្យ​ដឹង Juve ដាក់​តម្លៃ​ខ្លួន​កីឡាករ​វ័យ​៣០​ឆ្នាំ ៦៣,៤​លាន​ផោន ប៉ុន្តែ​ Barcelona គិត​ថា​គេ​​មិន​សម​មាន​តម្លៃ​ថ្លៃ​បែប​នេះ​ពេក​ទេ៕ ​​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ