ធ្លាប់ដឹងអត់ ?កុកគ្រោងតូចនៅពេលដល់រដូវបន្តពូជវាប្រែប្រួលលក្ខណៈទៅតាមរដូវកាល

  • 2020-06-25 09:31:32
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កុកគ្រោងតូច​ Little Egret មានការប្រែប្រួលលក្ខណៈសណ្ឋានទៅតាមរដូវកាល។ បក្សីនេះនៅរដូវមិនបន្តពូជដងខ្លួនទាំងមូលពណ៌ស​ ចំពុះពណ៌ខ្មៅ ជើងខ្មៅ ប្រអប់ជើង និងម្រាមពណ៌​លឿង​ ។ ប៉ុន្តែនៅ​រដូវបន្តពូជ ក្បាលរបស់វាមានកំប៉ោយ រោមវែងពីរ​សសៃរោម ទ្រូង និងកន្ទុយបះជ្រោង​ មានដៅក្រហមនៅដើមភ្នែក គល់ចំពុះ ប្រអប់ជើងនិងម្រាមពណ៌ក្រហម។

សត្វនេះមាន​វត្តមាន​ពេញមួយឆ្នាំមាននៅគ្រប់ទីកន្លែង និងជាប្រភេទបក្សីដែលសំបូរ​បំផុត។ កុកគ្រោងតូច ភាគច្រើនគឺរស់នៅតាមតំបន់វាលភក់រុក្ខាជាតិ វាលស្រែ តាមដំណាំកសិកម្ម និងតំបន់ឆ្នេរ ។

ចំពោះរដូវបន្តពូជវិញ​បក្សីនេះបន្តពូជចាប់ពីខែមិថុនា ដល់ខែសីហា ហើយ​ក្នុងមួយរដូវបន្តពូជនេះវាអាចពងបានចំនួនចាប់ពី ៣ ទៅ ៥ ប៉ុណ្ណោះ ក្នុងមួយរដូវបន្តពូជ។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី