អបអរ! Rosé ត្រូវ​បាន​លើក​ជា​ឯកអគ្គរដ្ឋទូត​ផ្លូវការលំដាប់ពិភពលោក របស់​ YSL

  • 2020-06-30 03:25:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


Brand ដ៏ល្បី​លំដាប់ពិភពលោក Yves Saint Laurent បាន​បង្ហាញ​វីដេអូឃ្លីប​ដំបូងរបស់​ Rosé ជាមួយ​ឈុត​ម៉ាក​យីហោ​របស់​ខ្លួន កាល​ពី​ថ្ងៃទី២៩ ខែមិថុនា ជាការ​លាតត្រដាង​ច្បាស់ៗ​ថា​តារា​ស្រី​រូប​នេះ​ក្លាយ​ជា​តារា​តំណាងរបស់​ខ្លួន​ហើយ។

វីដេអូ​នេះ​ដែរ ជា​ស្នាដៃ​ថត​របស់​ David Sims និង​ជា​វីដេអូ​ត្រៀម​សម្រាប់​ឈុត​រដូវស្លឹកឈើ​ជ្រុះ​ (Fall 2020 Collection) របស់​ក្រុមហ៊ុន​ម៉ូត​មួយ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Rosé ក៏​ត្រូវ​គេ​ដាក់​បង្ហាញ​លើគេហទំព័រ​ផ្លូវការ​របស់​ YSL ដែរ។ វត្តមាន​ជាមួយ​នឹង​ Brand មួយ​នេះ​ នាពេល​នេះ​បាន​ធ្វើ​ឲ្យ​ Rosé ក្លាយ​ជាតារាកូរ៉េ​ដំបូង​បង្អស់​ដែល​នឹង​ត្រៀម​ចេញមុខ​ជាមួយ​នឹង​ឈុត​ដ៏​ប្រណីត​រៀប​ចំជា​ពិសេស​សម្រាប់​បង្ហាញនាពេល​ខាង​មុខ។

មិនទាន់​អស់​ទេ បើ​និយាយពី​រូបថត​របស់​សមាជិក​ BLACKPINK រូប​នេះជាមួយ​នឹង​ YSL ក៏​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅជុំវិញ​ពិភពលោក​ដែរ ជាឧទាហរណ៍​​ជាក់ស្ដែង​ដូច​នៅ​ទីក្រុង​ហុងកុង​ជាដើម៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី