ថៃ​បន្ត​​ពន្យារ​​ពេល​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដោយសារ​ភ័យខ្លាចរលកទីពីរ

  • 2020-07-01 00:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​ពន្យារ​ពេល​បទ​បញ្ជា​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ដើម្បី​ទប់​ស្កាត់​រលក​ទី​ពីរ​នៃ​ការ​រាលដាល​មេរោគ​កូវីដ​-១៩។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់​ ការ​ពន្យារ​ពេល​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២០​នេះ។​ យ៉ាង​ណា​ជាមួយ​គ្នា​នេះ​ ថៃ​គ្រោង​បើក​ក្លឹប​កម្សាន្ត​​ និង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​បាន​ ប៉ុន្តែ​ដោយ​រឹតត្បិត​បំផុត​ក្នុង​គោល​បំណង​កុំ​ឲ្យ​ជាប់​គាំង​សេដ្ឋកិច្ច។​

ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩​កើន​ដល់​ជិត​៦០​នាក់​ហើយ​ ខណៈ​អ្នក​ឆ្លង​សរុប​ជាង​៤០០០​នាក់​គិត​ត្រឹម​ចុង​ខែ​មិថុនា៕

ប្រភព៖ Bangkokpost   ប្រែសម្រួល៖ សៀនហួរ