ប្រទះឃើញ សត្វភេ ៤ក្បាល នៅតំបន់អង្គរ ខេត្តសៀមរាប

  • 2020-07-01 03:38:51
  • ចំនួនមតិ 4 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ


សៀមរាប ជាមានតំបន់ប្រវត្តិសាស្រ្តច្រើនកន្លែង ជាមួយនឹងប្រសាទបុរាណជាច្រើន មិនត្រឹមតែប៉ុននោះនៅមានកន្លែងកំសាន្តផ្សេងៗទៀត រួមជាមួយនិងសត្វព្រៃ និងសត្វកម្រ ដែលអាជ្ញាធរ ខិតខំអភិរក្ស។ យ៉ាងណាមិញថ្មីៗ នេះមានសត្វភេ៤ក្បាល ត្រូវបានភ្ញៀវទេសចរប្រទះឃើញ នៅតំបន់មួយ ក្នុងខេត្តសៀមរាប។

កាលពីពេលថ្មីៗនេះ មានសត្វភេ ៤ក្បាលត្រូវបានប្រទះឃើញ នៅខ្លោងទ្វារខ្មោច (ជាខ្លោងទ្វារ១ របស់ប្រសាទបាយ័ន)។ កូនសត្វភេ ទាំងនោះមានរូបរាងគួរអោយទាក់ទាញខ្លាំង ព្រោះតែភាពរហ័សរហួននៅក្នុងការបំលាស់ទីរបស់ពួកគេ។

ចំពោះបងប្អូនដែលមានបំណងទៅលេងខេត្តសៀមរាប ហើយបានឃើញកូនសត្វភេ ទាំងនោះសូមជួយថែរក្សាផង កុំបោះចំណីផ្តេសផ្តាសទៅអោយពួកវាអោយសោះ ដើម្បីចៀសវាងមានបញ្ហា និងផលប៉ះពាល់៕

ខាងក្រោមនេះជាវីដេអូ ដែលថតបានពេលកូនភេ ទាំង៤ កំពុងតែលែងទឹក

រូបភាព និងវីដេអូ ៖ Glow Inn Siem Reap

អត្ថបទ ៖ Art