សហភាព​អ៊ឺរ៉ុប​បើក​ព្រំដែន ប៉ុន្តែ​បន្ត​បិទ​ជាមួយ​អាមេរិក​ដែល​ជា​ប្រទេស​ឆ្លង​កូវីដ​ខ្លាំង​ជាង​គេ

  • 2020-07-01 03:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ដែល​មាន​ស្ថានភាព​ឆ្លង​កូវីដ​-១៩​ធូរ​ស្រាល​ ត្រូវ​សហភាព​អឺរ៉ុប​បើក​ឲ្យ​មាន​ជើង​ហោះ​ហើរ​ និង​ឆ្លង​ចូល​ឡើង​វិញ​ តែ​សម្រាប់​ប្រទេស​ដែល​ឆ្លង​ខ្លាំង​តួ​យ៉ាង​ដូចជា​អាមេរិក​ នៅ​តែ​ជាប់​បម្រាម​រឹតត្បិត​។​

ក្នុង​បញ្ជី​របស់​ EU ប្រទេស​ដែល​អាច​ឆ្លង​ចូល​អឺរ៉ុប​បាន​មាន​ដូច​ជា​ អូស្ត្រាលី កាណាដា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង​ថៃ ជាដើម​ ខណៈ​ពលរដ្ឋ​ចិន​មិន​ទាន់​ឲ្យ​អនុញ្ញាត​ឲ្យ​ចូល​នៅ​ឡើយ​ដោយ​សារ​អឺរ៉ុប​ចាំ​មើល​ជំហរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

ក្រៅ​ពី​ដាក់​​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​អាមេរិក​ចូល​ នៅ​មាន​ រុស្ស៊ី​ និង​តួ​ក​គី​​ក៏​មិន​អនុញ្ញាត​ឆ្លង​ដែន​ក្នុង​អឺរ៉ុប​ដូច​គ្នា។ ​ភាព​បន្ធូរបន្ថយ​ព្រំដែន​នេះ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ចាប់តាំងពី​អឺរ៉ុប​បិទ​ព្រំដែន​តាំង​ពី​ខែ​មីនា​មក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​​រាលដាល​ជំងឺ​កូវី​ដ​១៩៕ ​​

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ