ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​ចាយ​លុយ​ច្រើន​ បំបាត់ក្លិនទុរេនក្នុងឡាន​បាន​មួយ​រំពេច

  • 2020-07-01 09:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដល់​ខែ​ធូរេន​ មនុស្ស​ជាច្រើន​ បាន​ទៅ​ដល់​ចម្ការ​ ទិញ​ផ្ញើ​សាច់ញាតិ​ដាក់​ក្នុង​រថយន្ត​។ បើ​ទុរេន​ធំ​ល្អ​ប្រេះ​ ក្លិន​នឹង​ពេញ​រថយន្ត​តែ​ម្ដង​។

បើ​អ្នក​ចាញ់​ក្លិន​ខ្លាំង​ ប្រហែល​មិន​អាច​ទ្រាំ​បាន​នោះ​ទេ​។ វិធី​សាមញ្ញ​បំផុត​ ប្រហែល​ធ្លាប់​ប្រើ​ គឺ​យក​សម្ភារៈ​ចេញ​ទាំងអស់​ បើក​ចំហ​រថយន្ត​ចោល​ក្នុង​រយៈពេល​មួយ​។ យ៉ាងណា​​មាន​វិធី​ងាយ​ៗមួយ​ចំនួនទៀត អាច​​យកទៅអនុវត្ត​​ ជួយ​រំដោះ​ក្លិន​ចេញ​​បាន។

  • នំប៉័ង​៖ ដាក់​នំប៉័ង​ពីរ​ បី​ចំណិត​ ក្នុង​រថយន្ត​រយៈពេល​ពីរ​ថ្ងៃ​។
  • កាហ្វេ​៖ ឆុង​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ហុយ​ៗ ដាក់​ចោល​ក្នុង​រថយន្ត​រយៈពេល​ ៣០ នាទី​។
  • ស្លឹក​តយ​៖ ដាក់​ស្លឹក​តយ​មួយ​ចំនួន​លើ​កៅអី​។
  • ធ្យូង​៖ ដាក់​ធ្យូង​ប៉ុន្មាន​ដុំ​ក្នុង​រថយន្ត​។
  • ទឹកខ្មេះ​៖ ដាក់​ទឹកខ្មេះ​មួយ​ចាន​ ក្នុង​រថយន្ត​ ច្រើន​ម៉ោង​។

សមាសធាតុ​ខាងលើ​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ក្លិន​ទុរេន​ប៉ុណ្ណោះ​ទេ​ ក៏​អាច​បំបាត់​រាល់​ក្លិន​មិន​ល្អ​នានា​ក្នុង​រថយន្ត​ផង​ដែរ​៕

ប្រភព៖ sureplify   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម