OPPO A92 តម្លៃខប់ៗត្រឹមតែ​ 279$ ទទួលកក់ទុកមុនផ្អើលគ្រប់ហាង​​ បំបែកឯកត្តកម្ម 

  • 2020-07-02 06:59:23
  • ចំនួនមតិ 38 | ចំនួនចែករំលែក 108

ចន្លោះមិនឃើញ

ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា​ បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន​ម៉ូដែលត្រកូល A គឺ OPPO A92 កាលពីថ្មីៗនេះ។ បន្ទាប់ពីក្រុមហ៊ុន OPPO បានដាក់សម្ពោធរួចមក គឺសង្កេតឃើញថា ម៉ូដែលថ្មីនៃត្រកូល A រូបនេះពិតជាទទួលបានការគាំទ្រយ៉ាងភ្លក់ទឹក ភ្លក់ដី នឹកស្មានមិនដល់មែន។ ហើយក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសឲ្យអតិថិជន​ ក៏ដូចជាហ្វេនៗ OPPO ធ្វើការកក់ទុកមុននូវស្មាតហ្វូន OPPO A92 ផងដែរ។

បន្ទាប់ពីក្រុមហ៊ុន​ OPPO បានប្រកាសកក់ទុកមុន OPPO A92 ជាផ្លូវការក្នុងរយៈពេល 2ថ្ងៃ កន្លងមកនេះ គឺសង្កេតឃើញថា ទាំងតំណាង​ចែកចាយ និងម្ចាស់ហាងលក់ទូរសព្ទដៃ OPPO ទាំងអស់ទូទាំងប្រទេសកម្ពុជា ពិតជាសប្បាយ និងមមាញឹកយ៉ាងខ្លាំង តាំងពីព្រឹករហូតដល់យប់ ក្នុងការទទួលអតិថិជនយ៉ាងច្រើន ដែលបានអញ្ជើញមកជាវ និងសួរព័ត៌មានពីស្មាតហ្វូន OPPO A92 ដោយសារតែស្មាតហ្វូនត្រកូល A ម៉ូដែលចុងក្រោយនេះមកជាមួយនឹងលក្ខណៈពិសេសៗ និងសមត្ថភាពអស្ចារ្យលំដាប់ A គ្រប់ពេល។

ក្នុងនោះរួមមាន៖ កាមេរ៉ា 4គ្រាប់ ទំហំធំរហូតទៅដល់ 48MP ដែលអាចថតរូបបានច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។ កម្លាំង និងល្បឿនខ្លាំង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់បាន និងចង់សាកពីកម្លាំងរបស់ OPPO A92 នេះ។ បើសម្រាប់កម្លាំង និងល្បឿនរបស់វិញមិនធម្មតាមែន គឺជម្រុញឲ្យបើកកម្មវិធីច្រើនក្នុងពេលតែមួយដោយមិនបារម្ភរឿងគាំងឡើយ។ ចំណែកឯកម្លាំងថ្មវិញ គឺធំរហូតដល់ 5000mAh គឺអាចលេងម៉ាអស់ចិត្ត ដោយមិនបារម្ភកំពុងលេងសុខៗអស់ថ្មរលត់ពាក់កណ្តាលទី ទូរស័ព្ទក៏មិនឆាប់ក្តៅឡើយ បើប្រើធម្មតាល្មមៗបានរហូតដល់មួយថ្ងៃកន្លះ។ OPPO A92 ផ្តល់ជូននូវគុណភាពល្អ លក្ខណៈសម្បត្តិពិសេសៗ លំដាប់ A កាមេរ៉ាថតស្អាតកម្រិតអាជីព ល្បឿនរលូនត្រូវចិត្ត រ៉េមក៏ធំ ទំហំផ្ទុកទិន្នន័យក៏ធំ តម្លៃញាក់សាច់ត្រឹមតែ 279$ ព្រមទាំងទទួលបានកាដូជាច្រើនមានកំណត់ពីក្រុមហ៊ុន OPPO ថែមទៀតផង និងត្រឹមតែរយៈពេលកក់ទុកមុនប៉ុណ្ណោះ។

អ្វីដែលទាក់ឱរា គឺលក្ខណៈពិសេសម៉ាអេម រូបរាងក៏លំដាប់ តម្លៃត្រូវចិត្តអ្នកប្រើ  ពណ៌​ទាក់ភ្នែកចែងចាំ កាមេរ៉ា AI​ 4គ្រាប់ លំដាប់ A កម្រិតអ្នកថតរូបអាជីព  ជាមួយនឹងកម្លាំងម៉ាស៊ីន ដែលដំណើរការលើបន្ទះឈីប Snapdragon 665  ភ្ជាប់នូវអង្គស៊ីភីយូកម្រិត Octa-core 64bit ជាមួយប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz រត់យ៉ាងរលូនជាមួយនឹង RAM 8GB​  + ROM128GB រួមផ្សំនឹងថាមពលថ្មខ្លាំង​កប់​ 5000 mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយ បាញ់ហ្គេមមិនប្រណី។ ចំណុចក្តៅដែលរឹតតែរំភើបជាមួយតម្លៃផ្អើលទីផ្សារត្រឹមតែ 279$ ជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់​​​ A សម្រាប់ការកក់ទុកមុន សរុបមានតម្លៃរហូតដល់ 100​ដុល្លារ រួមមាន កាតាប ស្ពាយ ពីក្រោយបែបយុវវ័យដ៏ស្រស់​ស្អាត បាសBluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងស៊ីមកាតស្មាត Brown លេខល្អ ជាមួយនឹងគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល​ 24​សប្តាហ៍ ចាំអង្គាល់!

បើតាមសម្តីរបស់ តំណាងចែកចាយ និងម្ចាស់ហាងធំៗជាច្រើនស្ទើរគ្រប់ខេត្តក្រុង​ ​ គឺមានអតិថិជនចាប់អារម្មណ៍និងកក់ទុកច្រើនពេករហូតធ្វើឲ្យ OPPO A92 អស់ពីស្តុក កក់ទុកលើសចំនួនដែលម្ចាស់ហាងរំពឹងទុក និងមិនមានទូរស័ព្ទគ្រប់បំពេញតម្រូវការអតិថិជនតែម្តង។ ដូចនេះហើយទាំងម្ចាស់ហាង ទាំងតំណាងចែកចាយទាំងអស់បានសំណូមពរឲ្យក្រុមហ៊ុនពន្លឿនក្នុងការផ្គត់ផ្គង់ និងនាំចូលឲ្យកាន់ទាន់ពេលឆាប់មានទូរស័ព្ទចូលស្តុកវិញ។

ទោះជាយ៉ាងណា ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ដោយសារតែបញ្ហារីករាលដាលនៃជំងឺ Covid-19 នេះទើបបណ្តាលឲ្យសង្វាក់ផលិតកម្ម ការនាំចូល ការចែកចាយរបស់​ក្រុមហ៊ុនមានការយឺតយ៉ាវ និងផលិតមិនទាន់ពេលវេលាដែលបានកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានខិតខំដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះមិនឲ្យអតិថិជន ក៏ដូចជាអ្នកគាំទ្រ OPPO ទាំងអស់ខកបំណងឡើយ។ ក្រុមហ៊ុន​ OPPO ក៏មិនភ្លេចអរគុណដល់អតិថិជន និងមិត្តអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនទូរស័ព្ទដៃ OPPO តាំងពីដើមរហូតមកដល់ពេលនេះ។ ក្រុមហ៊ុនសង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តការគាំទ្រនូវស្មាតហ្វូនគ្រប់ម៉ូដែលដែលកំពុងមានលក់នៅទីផ្សារ ពិសេសបងធំ OPPO A92 នេះតែម្តង។

សូមបញ្ជាក់ម្តងទៀតថា ដោយសារតែស្មាតហ្វូនត្រកូល A រូបនេះមានសមត្ថភាពលំដាប់ A គ្រប់ពេល និងល្បីរន្ទឺខ្លាំងនៅក្នុងបណ្តាប្រទេសអាស៊ី​រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ទើបធ្វើឲ្យស្មាតហ្វូន OPPO A92 មានចំនួនកក់កើនឡើងហួសពីការស្មាន។ ដូចនេះ ប្រសិនបើមានចំណាប់អារម្មណ៍អតិថិជន និងអ្នកគាំទ្រ ទាំងអស់ សូមរួសរាន់បន្តកក់ទុកមុន ឬសួររកស្តុកនៅតាមបណ្តាហាងលក់ទូរស័ព្ទ OPPO ដែលនៅជិតលោកអ្នកបំផុតឲ្យបានលឿនជៀសវាងអស់ស្តុកម្តងទៀត ក៏ព្រោះតែ​សន្ទុះនៃការគាំទ្រ ក្នុងទីផ្សារប្រទេសកម្ពុជាខ្លាំងមិននឹកស្មានដល់ OPPO A92 ទទួលបានការគាំទ្រ និងពេញនិយមហួសពីការស្មាន ជាមួយនឹងកាមេរ៉ាថតស្អាត រ៉េមធំ រ៉មធំ ទំហំថ្មធំ រាងឡូយច្រឡឹងៗ ពណ៌ប្លែកជាមួយនឹងពន្លឺផ្កាយប្រដេញចែងចាំង ពោលគឺគុណភាពលើសពីតម្លៃ៕