iPhone ​សាក​ថ្ម​ឡើង​យឺត​ វិធី​ងាយៗ​​នេះ​ប្រហែល​ជួយ​បាន

  • 2020-07-03 07:59:32
  • ចំនួនមតិ 2 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

ពេល​ដែល​ iPhone ឬ​ iPad ​របស់​អ្នក​ភ្លាមៗ​ស្រាប់​តែ​​សាក​ថ្ម​មិន​ឡើង​លឿន​ដូច​រាល់​ដង​​ អ្នក​ប្រហែល​ជា​គិត​ថា ​ខូច​ថ្ម​ ​ឬ​មាន​បញ្ហា​ Software ​ណាមួយ។ តែ​បើ​តាម​អ្នក​ជំនាញ​ប្រចាំ​គេហទំព័រ​បច្ចេកវិទ្យា​​ CNET ​លោក​ Dan Graziano ​ឲ្យ​ដឹង​ថា ​​បញ្ហា​សាក​ថ្ម​មិន​សូវ​ចូល​អាច​មិន​មែន​មក​ពី​បញ្ហា​ Software ឬ​ Hardware ​ទេ។ ​​តែ​អាច​មាន​អ្វី​មួយ​​​មក​ធ្វើ​ឲ្យ​ស្ទះ​ Port ​សម្រាប់​សាក​បញ្ចូល​ថ្ម​​ Smart device ​របស់​អ្នក។ ​ចុះ​ធ្វើ​ម៉េច​ទើប​អាច​ឲ្យ​វា​ដំណើរការ​ធម្មតា​វិញ?

អ្នក​អាច​ធ្វើ​តាម​វិធី​ងាយៗ​ខាងក្រោម​បាន៖

​បញ្ហា​ដែល​រារាំង​​មិន​ឲ្យ​សាក​ថ្ម​បាន​អាច​ជា​​កម្ទេច​កំណាត់​ ធូលី ​​និង​បំណែក​តូចៗ​​មក​ពី​ហោប៉ៅ​ខោ​ ​កាបូប ​និង​​​ខ្យល់។ ​​ដំបូង​អ្នក​គ្រាន់​តែ​ចុច​បិទ​ទូរសព្ទ។ ​បន្ទាប់​មក​ប្រើ​ឈើ​ចាក់​ធ្មេញ ​​ចុង​ឈើ​ ឬ​ដែក​ដែល​មាន​ចុង​ស្រួច​អាច​រុក​ចូល​ក្នុង​ Portបាន ​ដើម្បី​ចាក់​​​បញ្ចូល​​រន្ធ​បញ្ចូល​ថ្ម​ស្រាលៗ​​ ហើយ​ឆ្កឹះ​យក​ចេញ​​នូវ​កម្ទេចកំទី​ដែល​អ្នក​ឃើញ។

fix-ipad-iphone-ipod-touch-wont-charge-anymore.w654

​ក្រោយ​សម្អាត​បាន​ស្អាត​ហើយ ​សាក​ចុច​បើក​ទូរសព្ទ​វិញ ​​ហើយ​​ដោត​ថ្ម​មើល៍​ថា ​ឡើង​លឿន​ដូច​ធម្មតា​ឬ​នៅ? ​​​បើ​នៅ​តែ​មិន​ទាន់​ឡើង​ដូច​ធម្មតា​ អ្នក​ជំនាញ​របស់​គេហទំព័រ​ CNET ​ខាង​លើ​​ណែនាំ​ឲ្យ​ប្រើ​​បំពង់​ខ្យល់ (Compressed air) ​បាញ់​សម្អាត​បាន​វិញ​ម្ដង។

​​បើ​នៅ​តែ​មិន​ដំណើរការ​ទៀត​​ ប្រហែល​ជា​ត្រូវ​ប្តូរ​ចេញ​ Port ​បញ្ចូល​ថ្ម​របស់​អ្នក​ចេញ​​ហើយ។ ​តែ​ពេល​ខ្លះ​ក៏​អាច​ជា​បញ្ហា​ Software ​ដែរ។ ​​បើ​មិន​ច្បាស់​សួរ​រក​ជំនួយ​ពី​មិត្តភ័ក្ដិ​ ឬ​ជាង​ជួសជុល​ដែល​មាន​ជំនាញ​ថា ​មក​ពី​បញ្ហា​ Software ​ឬ​មិន​មែន៕

  ប្រភព៖ ​Businessinsider