ទូរសព្ទ Android ណាខ្លះ កម្លាំងខ្លាំងដាច់គេនាពេលបច្ចុប្បន្ននេះ?

  • 2020-07-06 02:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ AnTuTu បាន​បង្ហាញ​ចេញ​​បញ្ជី​នៃ​កំពូល​ស្មាតហ្វូន Android ​ទាំង​ ១០ ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​​ប្រចាំ​ខែ​មិថុនា គិត​ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា។

ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​គឺ OPPO Find X2 Pro ដែល​មាន​ពិន្ទុ​សរុប​​ដល់ ៦០៨ ០៤៩ ពី​ការ​ធ្វើ​តេស្ត​របស់ AnTuTu។ ចំណែក​ស្មាតហ្វូន​បន្ទាប់​ពី Xiaomi Mi 10 Pro ដែល​បាន​ពិន្ទុ ៦០៣ ២៦៦ ពិន្ទុ។ លេខ​បី​បាន​ទៅ​លើ OPPO Find X2 ជា​មួយ​ពិន្ទុ ៥៩៩ ៣០៦​ ពិន្ទុ។

ស្មាតហ្វូន​បន្ត​បន្ទាប់​ទៀត​មាន​ដូច​ជា OPPO Ace2, iQOO Neo3, Redmi K30 Pro, realme X50 Pro, iQOO 3, Meizu 17 Pro និង OnePlus 8 Pro។ គេ​សង្កេត​ឃើញ​ថា​ស្មាតហ្វូន​ទាំង ១០ សុទ្ធ​តែ​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 865 របស់ Qualcomm មិន​មាន​វត្តមាន​ស្មាតហ្វូន​ប្រើ​ឈីប Kirin និង Exynos របស់ Huawei និង Samsung ឡើយ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង