ពិភពលោកមានករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានកាលពីចុងសប្ដាហ៍
- 2020-07-06 04:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិភពលោកមានករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានកាលពីចុងសប្ដាហ៍
ចន្លោះមិនឃើញ
ជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់ប្រជាជនទូទាំងពិភពលោក ក្រោយរបាយការណ៍របស់អង្គការ WHO បានបង្ហាញថាកាលពីថ្ងៃសៅរ៍ភពផែនដីមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងពេលណាៗទាំងអស់។
តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃសៅរ៍មានករណីឆ្លងកូវីដទូទាំងពិភពលោកសរុបចំនួន ២១២.៣២៦ ករណី ជាស្ថិតិខ្ពស់ជាងពេលណាទាំងអស់ ក្នុងនោះប្រទេសធំៗបីគឺ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា មានការកើនឡើងច្រើនជាងគេបំផុត។
របាយការណ៍ដដែលបង្ហាញថាជារៀងរាល់ថ្ងៃមានអ្នកស្លាប់ប្រហែល៥ពាន់នាក់ដោយសារមេរោគកូវីដ១៩នេះ ខណៈបច្ចុប្បន្នអត្រាឆ្លងទូទាំងពិភពលោកបានកើនដល់ជាង១១លាននាក់ហើយ៕