Mourinhoថា​ យ៉ាង​យូរ​ ៥​ឆ្នាំ​ទៀត​ Spurs អាច​ឈ្នះ​ពាន​ធំៗ​ ដូច​គេ​ហើយ

  • 2020-07-06 13:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


លោក​ Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ត្រូវ​ការ​ពេល​យ៉ាង​យូរ​បំផុត​ ៥ឆ្នាំ​ទៅ​មុខ​ទៀត​ ទើប​អាច​ប្រាកដ​ចិត្ត​ក្នុង​ការ​យក​ឈ្នះ​ពាន​ធំៗ​បាន​។

លោក​ Mourinho បាន​និយាយ​ថា​៖" នៅ​ក្នុង​ក្រុម​របស់​យើង​ឥឡូវ​នេះ​ មាន​គ្រប់​លក្ខណៈ​អស់​ហើយ​ មាន​បណ្ដុំ​កីឡាករ​ខ្លាំង​ៗ​អស់​ហើយ​ អត់​មាន​ត្រូវ​ការ​ដូរ​ ផ្លាស់​អ្នក​ណា​ទៀត​ទេ។"

អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា​៖" អញ្ចឹង​ពួក​យើង​គិត​ថា​ យើងត្រូវ​ការ​ពេល​យូរ​បំផុត​ ៥ឆ្នាំ​ទៅ​មុខ​ទៀត​ទេ នោះ​ក្លឹប​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ យើង​អាច​យក​ឈ្នះ​ពាន​ធំៗ​បាន​។"

លើស​ពី​នេះ​ លោក​ Mourinho បាន​បន្ថែម​ថា​ លោក​ដឹង​ថា​អ្នកគាំទ្រ​របស់​លោក​ចង់​បាន​ ពាន​ធំៗ​ទាំង​នោះ​ តែ​លោក​សុំ​ចិត្ត​ពួក​គេ​ឲ្យ​រង់​ចាំ​ ព្រោះ​ក្លឹប​ត្រូវ​ការ​រៀប​ចំ​ក្រុម​ និង​ចំណាយ​ពេល​វេលា​ច្បាស់​លាស់​ ដើម្បី​ទៅ​យក​អ្វី​ៗ​ ដែល​ពួកគេ​ចង់​បាន​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី