Jennie ទម្លាយ​ចំៗថា​ ចង់មាន​សមត្ថភាពញ៉ាំមិនចេះធាត់ដូច Jisoo

  • 2020-07-07 01:42:35
  • ចំនួនមតិ 5 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


រម្លឹក​ត្រឡប់​ទៅ​កាល​ពី​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ ២០២០ BLACKPINK បាន​ Live លើ​គណនី​ Twitter ផ្លូវការ​របស់​ពួកគេ។ ពួក​គេ​បាន​ជុំគ្នា​ឆ្លើយ​សំណួរ​ដែល​ Fan សួរ​មក​ផ្ទាល់ៗពេល​នោះ។

អំឡុង​ពេល​ជជែក​គ្នា​នោះ​ មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​សមាជិក​ទាំង ៤​ថា៖ «បើអ្នក​អាច​រស់​តាម​បែប​សមាជិក​ណាម្នាក់​ក្នុង​ក្រុម​រយៈពេល​ ១ថ្ងៃ តើអ្នកណា​ដែល​អ្នក​ចង់​រស់ដូចជាងគេ តើហេតុអ្វី?»។

ឆ្លើយ​នឹង​សំណួរ​មួយ​នេះ​ Jennie ជ្រើស​យក​ Jisoo ភ្លាម​ ថា​ជា​អ្នក​ដែល​នាង​ចង់​រស់​នៅ​ដូច​១ថ្ងៃ។ មូលហេតុ​ពីក្រោយ​ Jennie បកស្រាយ​ថាក៏ព្រោះ​តែសមត្ថភាព​ ញ៉ាំ​បាន​ច្រើន​មិន​ចេះ​ធាត់។ នាង​ថា «ខ្ញុំ​ចង់​សាក​ញ៉ាំ​ម្ហូប​ ៣​មុខ​ពេល​ព្រឹកដូចគាត់ដែរ។ ថ្ងៃ​នេះ​បង Jisoo ញ៉ាំស៊ុបគោ គីមឈី គៀវ និង​បាយឆាគីមឈី»។

ពិត​ណា​ស់ ជាទូទៅ​គ្រប់គ្នា​ច្បាស់​ជា​គិត​ថា​ សមាជិក​ទាំង​អស់​ត្រូវ​ខំ​ថែរាង​ខ្លាំង ពិសេស​ពេលពួកគេ​ត្រូវ​ចេញ​ផ្សាយ​បទ​ថ្មី។ ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ Jennie បង្ហើប​ពេល​នេះ​ យើង​អាច​ដឹង​ហើយ​ថា សម្រាប់​ Jisoo ប្រហែល​ជា​មិន​ចាំបាច់​ត្រូវ​តមអាហារ​នោះទេ ព្រោះ​ទោះ​ខំ​យ៉ាង​ណាក៏គីឡូ​របស់​នាង​នៅ​តែស្ថេរមានរាង​ស្លីមដដែលដែរ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី