Setien ជឿ​ជាក់​ថា​ Barca នៅ​តែ​អាច​ឈ្នះ​ពាន​ La Liga

  • 2020-07-07 13:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្គោល​ក្លឹប​ Barcelona លោក​ Quique Setien និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​នៅ​តែ​អាច​ឈ្នះ​ពាន​ La Liga បាន​ក្នុង​រដូវ​កាល​នេះ​។

លោក​ Setien បាន​និយាយ​ថា​៖" ច្បាស់​ណាស់​ យើង​នៅ​តែ​អាច​ឈ្នះ​ពាន​ La Liga អញ្ចឹង​។ យើង​មាន​អ្វីៗ​មក​បញ្ជាក់​បាន​។ វា​មិន​ងាយ​ស្រួល​ទេ​ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​សង្ឃឹម​ រហូត​ដល់​ការ​ប្រកួត​ទាំង​អស់​បាន​បញ្ចប់​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" យើង​ត្រូវ​តែ​គិត​ថា​​ យើង​ត្រូវ​តែ​ឈ្នះ​រាល់​ការ​ប្រកួត​ ហើយ​ចាំ​មើល​ពី​ដំណើរ​ការ​ហ្នឹង​វា​យ៉ាង​ម៉េច​ទៀត​។ អ្វី​ៗ​ដែល​ពួក​យើង​ធ្វើ​ពេល​នេះ​ នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រកួត​យក​ពាន​ក្រោយៗ​ដូច​ជា​ UEFA Champions League ជា​ដើម​។"

នៅ​ក្នុង​ពេល​នេះ​ Barcelona បាន​ឈរ​លើ​ចំណាត់​ថ្នាក់​ទី​ ២​ដោយ​មាន​ ៧៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​យក​ពាន​ La Liga ខណៈ​ Real Madrid ជា​អ្នក​នាំ​មុខ​គេ​ទាំង​អស់​ មាន​ ៧៧​ពិន្ទុ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី