ឡាន Lexus ទំនើបបំផុតម៉ូដែល LS ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

  • 2020-07-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត ៤ឆ្នាំហើយ ដែលរថយន្ត Lexus LS 500 និង LS 500h ជំនាន់ទី៥ បានបង្ហាញខ្លួន។ សម្រាប់ស៊េរីឆ្នាំ២០២១ នេះ Lexus បានផ្តោតខ្លាំងលើផាសុកភាព ក៏ដូចជាបន្ថែមបច្ចេកវិទ្យា AI ផងដែរ។

ចំពោះផ្នែកខាងក្រៅ Lexus LS ឆ្នាំ២០២១ ទទួលបានការអាប់ដេតលើចង្កៀងមុខ ដែលឥឡូវនេះមានមុខងារ Adaptive High-Beams, កាងឌីហ្សាញថ្មី និងប៉ាណាមុខពណ៌ខ្មៅមកស្តង់ដារ ជាដើម។ ចំណែកឯចង្កៀងក្រោយក៏ទទួលបានការផ្លាស់ប្តូរបន្តិចបន្តួច និងយ៉ាន់ Alloy ឌីហ្សាញថ្មីផងដែរ។

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ មិនមានការផ្លាស់ប្តូរច្រើនឡើយ ប៉ុន្តែ LS ថ្មីបំពាក់កញ្ចក់មើលក្រោយមានកម្រិតបង្ហាញខ្ពស់ថ្មី សម្រាប់មុខងារកាមេរ៉ាឌីជីថលមើលក្រោយ ខណៈអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ Touchscreen អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន។

ផាសុកភាព គឺជាគោលដៅអាប់ដេតធំបំផុតសម្រាប់ LS ឆ្នាំ២០២១ ខណៈ Lexus បានអាប់ដេតលើប្រព័ន្ធបូម Adaptive Suspension របស់វា ព្រមទាំងបំពាក់កៅអីទន់ជាងមុន ហើយស្រូបយករំញ័របានប្រសើរជាងមុនទៀតផង។

គួរឲ្យដឹងថា ទាំងម៉ូដែល LS 500 និង LS 500h បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ Twin-turbo V6 ដែលបានអាប់ដេតលើមុខងារ Active Noise Control និង Engine Sound Enhancement ដើម្បីកាត់បន្ថយសំឡេងរំខានក្នុងកាប៊ីនរថយន្ត។

Lexus LS ឆ្នាំ២០២១ នឹងចេញលក់នៅក្នុងប្រទេសជប៉ុន នៅចុងឆ្នាំ២០២០ នេះ ហើយនៅទីផ្សារដទៃនៅឆ្នាំ២០២១ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម