Ancelotti​ និយាយ​ត្រង់ៗ​ថា​ ខ្លួន​ពេញ​ចិត្ត​ James Rodriguez ខ្លាំង​ណាស់​

  • 2020-07-09 12:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប​ Everton បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​នឹង​ ខ្សែ​បម្រើ​ James Rodriguez ដោយ​សារ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​កីឡាករ​រូប​នេះ​ មក​តាម​លោក​រហូត​។

លោក​ Ancelotti បាន​និយាយ​ថា​៖" ខ្ញុំ​ពេញ​ចិត្ត​នឹង​ Rodriguez មែន​ទែន​។ ពេល​ដែល​ខ្ញុំ​ចេញ​ពី​ Real Madrid គេ​ក៏​តាម​ខ្ញុំ​ដល់​ Bayern Munich ។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" ពេល​ខ្ញុំ​ចេញ​ទៅ​ Napoli មាន​ពាក្យ​ចចាមអារ៉ាម​​ច្រើន​ថា​ គេ​មក​តាម​ខ្ញុំ​ទៀត​។​ ឥឡូវ​ហ្នឹង​ពេល​ខ្ញុំ​មក​ដល់​ Everton មាន​ពាក្យ​ចចាមអារ៉ាម​ដដែល​ហ្នឹង​ថា​ គេ​មក​តាម​ខ្ញុំ​ម្ដង​ទៀត​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ James ធ្លាប់​លេង​ឲ្យ​លោក​ Ancelotti នៅ​ក្លឹប​ Real Madrid និង​ក្លឹប​ Bayern Munich ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​រហូត​ដល់​ឆ្នាំ​ ២០១៧​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម