ទីលានប្រកួត Ajax បានក្លាយជា ភោជនីយដ្ឋានសម្រាប់អ្នកគាំទ្រ
- 2020-07-09 14:29:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានប្រកួត Ajax បានក្លាយជា ភោជនីយដ្ឋានសម្រាប់អ្នកគាំទ្រ
ចន្លោះមិនឃើញ
ក្លឹប Ajax បានប្រែក្លាយទីលានប្រកួតរបស់ខ្លួន ទៅជាភោជនីយដ្ឋានបែបប្រណីតមួយកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ។
ការប្រែក្លាយទៅជាភោជនីយដ្ឋាននេះ បានអនុញ្ញាតឲ្យអ្នកគាំទ្ររបស់ក្លឹបខាងលើ ចូលទៅកាន់ទីលានប្រកួត ដើម្បីតែទៅស្រុះស្រូបអាហារប៉ុណ្ណោះ ដែលមានតម្លៃចន្លោះពីជាង ៦០ដុល្លារដល់ទៅ ១២០ដុល្លារ។
ទោះជាយ៉ាងក្ដី អ្នកគាំទ្រ Ajax នៅតែមិនអាចចូលរួមមើលការប្រកួតដោយផ្ទាល់ឡើយ តែពួកគេអាចទទួលបានបទពិសោធន៍ ចូលទៅទស្សនាក្នុងបន្ទប់ដាក់សំលៀកបំពាក់ និងបដិសណ្ឋាកិច្ចនានារបស់ក្លឹបដោយផ្ទាល់ តាមរយៈការទទួលម្ហូបអាហារនៅក្នុងទីលានមួយនេះ៕