អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យម្ចាស់តូបស្ម័គ្រចិត្តរុះរើតូប នៅបរិវេណខាងលិច មុខប្រាសាទអង្គរ

  • 2020-07-11 04:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាបាន អំពាវនាវស្ដីពី ការស្ម័គ្រចិត្តរុះរើតូបលក់ដូរអចិន្ត្រៃយ៍របស់របស់អាជីវករនៅបរិវេណខាងលិចមុខប្រាសាទអង្គរវត្ត។

សេចក្ដីអំពាវនាវនេះ ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។

ដើម្បីបន្តកិច្ចការនេះ អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមអំពាវនាវដល់អាជីវករដែលមានតូបលក់ដូរអចិន្ត្រៃយ៍នៅបរិវេណខាងលិចមុខប្រាសាទអង្គរវត្ត និងត្រពាំងសេស មេត្តាចូលរួមសហការនិងរុះរើសំណង់អាជីវកម្មរបស់ខ្លួនដោយស្ម័គ្រចិត្ត ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍ឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដើម្បីធានាទទួលបានតូបលក់ដូរថ្មីដែលសាងសង់ជិតរួចរាល់ហើយ។ ផុតកំណត់នៃរយៈពេលនេះ អាជ្ញាធរជាតិអប្សរាមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករឡើយ៕ ព័ត៌មានលំអិត សូមអានសេចក្តីអំពាវនាវដូចខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម