ត្រៀម​ស៊ីហ្គេម ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បង្កើត​កម្មវិធី​ប្រកួត​៦​ទៀត​នៅ​ឆ្នាំ ២០២០​នេះ​

  • 2020-07-14 03:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​សម្រាប់​ឆ្នាំ​២០២០​នេះ ចំនួន​៦​កម្មវិធី​ឯ​ណោះ ​ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​២០២៣។​ដោយ​កម្មវិធី​ប្រកួត​ទាំង​៥​នោះ​រួម​មាន៖

១ ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​លីគ​ទី​២

២ ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​

៣ ជម្រើស​ជើង​ឯក​បាល់ទាត់​នារី

៤ ​ជម្រើស​ជើង​ឯក​បាល់ទាត់​នារី​ក្រោម​អាយុ​១៨​ឆ្នាំ

៥ ​ពាន​រង្វាន់​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​

៦ ​ពាន​រង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​

រំលឹក​ថា​សហព័ន្ធ​បាល់ទាត់​កម្ពុជា កំពុង​សម្រុក​ខ្លាំង​មែនទែន ដើម្បី​ជ្រើសរើស​កីឡាករ​ល្អៗ ​ត្រៀមលក្ខណៈ​ឱ្យ​បាន​រួចរាល់​សម្រាប់​ការ​ប្រកួតស៊ីហ្គេម​២០២៣ខាង​មុខនេះ។ ​ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាធ្លាប់​និយាយ​ថា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣​នេះ ​លោក​ចង់​បាន​មេដាយ​មាស​តែ​ម្ដង ​មិន​ត្រឹម​តែ​ចូល​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នោះ​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ