Barca អបអរ​ Real ក្នុង​ការ​ឈ្នះ​ពាន​ La Liga

  • 2020-07-17 12:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Barcelona បាន​បង្ហោះ​សារ​អបអរសាទរ​ដល់​ក្លឹប​ Real Madrid ដែល​បាន​ឈ្នះ​ពាន​ La Liga នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Quique Setien គ្រូ​បង្គោល​ក្លឹប​ Barca ខាង​លើ​នេះ​បាន​និយាយ​ថា​៖" យើង​គួរ​តែ​ឲ្យ​តម្លៃ​ Real Madrid គេ​ពិត​ជា​សាក​សម​នឹង​ឈ្នះ​មែន​។ "

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖" ពួក​គេ​ឈ្នះ​ ១០​ប្រកួត​ជាប់​ៗ​គ្នា​ តែ​យើង​នេះ​វិញ​អត់​អញ្ចឹង​ទេ​។ យើង​អាច​និយាយ​បាន​ថា​ ពួក​គេ​ពិត​ជា​ខ្លាំង​ជាង​យើង​មែន​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Real Madrid ឈ្នះ​ពាន​ La Liga នេះ​ក្នុង​ ៨៦​ពិន្ទុ​ខណៈ​ Barcelona ជា​អ្នក​ជាប់​ចំណាត់​ទី​២​ ក្នុង​ប្រកួត​នេះ​មាន​ត្រឹម​ ៧៩​ពិន្ទុ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី