De Gea របូត​៣​គ្រាប់ ផ្ដល់​ឱកាស​ឲ្យ Chelsea ឡើង​ផ្ដាច់ព្រ័ត្រ FA Cup

  • 2020-07-20 02:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី​ David de Gea បាន​ធ្វើ​ឲ្យ​ភ្លាត់​ឱកាស​របូត​៣​គ្រាប់​​ ធ្វើ​ឲ្យ​ Manchester United ចាញ់ Chelsea ៣-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន FA Cup កាល​ពី​យប់​មិញ។

ជា​ទូ​ទៅ United តែង​ដាក់​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ Sergio Romero លេង​នៅ​ពាន FA Cup ប៉ុន្តែ​យប់​មិញ​លោក Ole Gunnar Solskjaer បាន​សម្រេច​ចិត្ត​ដាក់​ De Gea លេង​ជំនួស។ ប៉ុន្តែ​អ្នក​ចាំ​ទី​​សម្បូរ​បទពិសោធន៍​របស់​អេស្ប៉ាញ​រូប​នេះ​​បាន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ ភ្លាត់​អស់​៣​គ្រាប់។

៣​គ្រាប់​របស់ Chelsea រក​បាន​ដោយ​កីឡាករ Olivier Giroud, Mason Mount និង Harry Maguire ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ Man Utd ក៏​រក​បាន​មួយ​គ្រាប់​សង​វិញ​​បាន​ដែរ ជា​ការ​ទាត់​ប៉េណាល់ទី​របស់​ខ្សែ​បម្រើ Bruno Fernandes។

តាម​រយៈ​លទ្ធផល​នេះ Chelseaត្រូវ​ឡើង​ទៅ​ជួប Arsenal ពាន FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​លង​នៅ​ថ្ងៃ​ទី ១ ខែ សីហា​ខាង​មុន​ក្នុង​កីឡដ្ឋាន Wembley៕

អត្ថបទ៖ ហេង សុធារិទ្ធិ