ត្បិត​ Barca មិន​លើក​ពាន តែ Messi សម្រេច​បាន​គោលដៅ​ពិសេស​មួយ​

  • 2020-07-20 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​ឈ្នះ​ស្បែក​ជើង​មាស​​នៅ La Liga ជា​លើក​ទី​៧ ហើយ​ក៏​ជា​លើក​ទី​៤​ជាប់​គ្នា​ដែរ បន្ទាប់​ពី​រក​បាន​២​គ្រាប់​ជួយ Barcelona ឈ្នះ Alaves នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​បញ្ចប់​លីគ​យប់​មិញ។

ប្រធាន​ក្រុម​របស់ Barca​ រូប​នេះ​បាន​បញ្ចប់​រដូវ​កាល​មាន​២៥​គ្រាប់ ដាច់​៤​គ្រាប់​ពី​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzema។ សម្រាប់​ការ​ប្រកួត​យប់​មិញ​នេះ​មិន​សំខាន់​ឡើយ​សម្រាប់ Barcelona ដោយ​សារ​តែ​ Madrid បាន​គ្រង​ពាន​ La Liga បាត់​ទៅ​ហើយ។

សម្រាប់​៥​គ្រាប់​របស់ Barcelona ធ្វើ​បាន​ដោយ​ Messi ២​គ្រាប់​ម្នាក់​ឯង​និង Ansu Fati, Luis Suarez និង Nelson Semedo រក​បាន​ម្នាក់​មួយ​គ្រាប់។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga រក​បាន​តិច​ជាង​៣០​គ្រាប់ ចាប់​តាំង​ពី Daniel Guiza របស់ Mallorca ធ្វើ​បាន​កាល​ពី​១២​ឆ្នាំ​មុន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី