ចង់​ដឹង​អត់! លុយ ១ ទ្រីលាន​ដុល្លារ Apple អាច​ទិញ​អី​បានខ្លះ?

  • 2020-07-20 08:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Apple ទើប​តែ​បំបែក​កំណត់ត្រា​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទ្រព្យ ១ ទ្រីលាន​ដុល្លារ​មុន​គេ​បង្អស់​ក្នុង​លោក។ លុយ​ខ្ទង់​ទ្រីលាន​ដុល្លារ បើ​យក​ទៅ​ចំណាយ​លើ​របស់​មាន​តម្លៃ​រាប់​តាំង​ពី​ស្មាតហ្វូន​ដល់​នាវា​ធុន​ធ្ងន់ ក្រុមហ៊ុន​របស់​លោក Tim Cook អាច​ទិញ​របស់របរ​បាន​មហាសាល។

១.ទិញ iPhone X:

ស្ថិត​ក្នុង​តម្លៃ ៩៩៩ ដុល្លារ លុយ ១ ទ្រីលាន​ដុល្លារ​ Apple អាច​ទិញ iPhone X ចំនួន ១ ពាន់​លាន​គ្រឿង ដោយ​អាច​ចែក​ជូន​ពលរដ្ឋ​អាមេរិក​ប្រើប្រាស់​ម្នាក់ ៣ គ្រឿង​យ៉ាង​ងាយស្រួល។

២.ទិញ​ក្រុម​កីឡា:

ការ​វិនិយោគ​លុយ​ខ្ទង់​ទ្រីលាន Apple អាច​ទិញ​សិទ្ធិ​ក្របខ័ណ្ឌ​កីឡា NFL ទាំង​មូល​មាន​តម្លៃ​ក្បែរ ៤៥ ពាន់​លាន​ដុល្លារ និង​អាច​ទិញ MLB, NBA, NHL ក៏​ដូច​ជា NASCAR រួច​សល់​លុយ ៧៥០ ពាន់​លាន​ដុល្លារ​ថែម​​ទៀត​ផង។

៣.ទិញ​យក​នាវា​ខ្នាត​យក្ស:

នាវា​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក History Supreme មាន​តម្លៃ ៤,៥ ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​ទំហំ​ធំ វា​ផ្គុំ​ឡើង​ដោយ​ទឹក​មាស​និង​ប្លាទីន​ទម្ងន់ ២២០ ០០០ ផោន ប៉ុន្តែ​សម្រាប់​ទ្រព្យ​របស់​ Apple អាច​ទិញ​ធុន​នេះ​ដល់​ទៅ ២២២ គ្រឿង។

៤.ទិញ​យន្តហោះ​ Airbus 380:

ជា​យន្តហោះ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក មួយ​គ្រឿង​ថ្លៃ​ក្បែរ ៥០០ លាន​ដុល្លារ អាច​ដឹក​អ្នក​ដំណើរ​បាន​ក្បែរ ៨០០ នាក់ នោះ​ Apple អាច​ទិញ​យន្តហោះ​ខ្នាត​នេះ​ចំនួន ២ ០០០ គ្រឿង​ក្នុង​មួយ​រំពេច។

៥.ទិញ​រថយន្ត Rolls-Royce Sweptails:

មួយ​គ្រឿង​ថ្លៃ ១៣ លាន​ដុល្លារ​ជា​រថយន្ត​តម្លៃ​មហាសាល​ក្នុង​ទីផ្សារ​ពិភពលោក ប៉ុន្តែ​ Apple ក៏​មាន​លទ្ធភាព​ទិញ​ម៉ាក​នេះ​ចំនួន ៧៦ ៩២៣ គ្រឿង​ ក្នុង​កញ្ចប់​លុយ ១ ទ្រីលាន​ដុល្លារ​ ឬ​ទិញ​រថយន្ត​ល្បឿន​លឿន Hennessy Venom F5 ល្បឿន​អតិបរមា ៤៨៥ គ.ម/ម៉ ចំនួន ៦២៥ ០០០ គ្រឿង។

៦.ទិញ​ផ្ទះ​នៅ​តំបន់ Bay Area:

Bay Area នៅ​ទីក្រុង San Francisco ជា​ប្រជុំ​ពួក​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តំ​រស់នៅ ដោយ​សូម្បី​តែ​តម្លៃ​ផ្ទះ​មួយ​ខ្នងៗ​ អ្នក​មាន​ទ្រព្យ​ល្មម​មិន​ហ៊ាន​លូក ប៉ុន្តែ ១ ទ្រីលាន​ដុល្លារ​ Apple អាច​ទិញ​ផ្ទះ​ឲ្យ​ពលរដ្ឋ​រាល់​គ្នា​រស់​នៅ​តំបន់​នោះ​បាន​យ៉ាង​ងាយ។

៧.ការ​រ៉ាប់រង​ថ្លៃ​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ:

បើ​មាន​ចិត្ត​សប្បុរស​ Apple អាច​ជួយ​និស្សិត ៨,៣ លាន​នាក់​ឲ្យ​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យាល័យ​ឯកជន​ណា​មួយ​ក្នុង​សហរដ្ឋអាមេរិក ដោយ​ជា​មធ្យម​ថ្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ​ប្រហែល ៣០ ០០០ ដុល្លារ​សម្រាប់​និស្សិត​ម្នាក់។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា