Visa និង Nham24 បានដាក់ឲ្យប្រើប្រាស់ការទូទាត់តាម Visa កាត ជាមួយមុខងារដាក់ Visa កាត ជាជម្រើសអាទិភាព

  • 2020-07-27 08:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក រួមជាមួយនឹងក្រុមហ៊ុន Nham24 បានប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) ក្នុងកម្មវិធីរបស់ក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារដ៏ពេញនិយមជាងគេក្នុងប្រទេសកម្ពុជា ។ តាមរយៈការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់ដ៏រហ័ស ងាយស្រួលជាងមុន និងមានសុវត្ថិភាព។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) មានអ្នកប្រើប្រាស់កាតធនាគារជាច្រើន បានបញ្ចូល និងផ្ទុកឯកសារ ក្នុងគណនីអនឡាញរបស់ពួកគេ ដើម្បីធ្វើការទូទាត់ តាមប្រព័ន្ធអ៊ីនធឺណេត។ តាមរយៈការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអ៊ីនធឺណេតរបស់ Visa ប្រតិបត្តិការ នឹងត្រូវបានការការពារដោយ បច្ចេកវិទ្យា tokenization ថ្មីរបស់ Visa ដែលព័ត៌មានសម្ងាត់នៅលើកាតរបស់អតិថិជនដែលរក្សារទុកលើប្រព័ន្ធអ៊ីនធឺណេតនោះ នឹងត្រូវបំប្លែងទៅជាពត័មានផ្សេងដែលហៅថា “token” ដែលការពារនូវព័ត៌មានសម្ងាត់ផ្សេងៗរបស់អតិថិជន។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Visa យើងមានមោទនភាពលើបច្ចេកវិទ្យាទូទាត់ឌីជីថលថ្មីឈានមុខគេ ដែលអនុញ្ញាតឲ្យម្ចាស់ Visa កាត គ្រប់គ្រងលើការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលរបស់ពួកគេប្រកបដោយសុវត្ថិភាព នៅរាល់ពេលបញ្ជាទិញទំនិញ និងសេវាកម្មអនឡាញ។ ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យអតិថិជនងាកមកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតជំនួសការទាក់ទងដោយផ្ទាល់ជាមួយនឹងបុគ្គល។ យើងបានធ្វើជាដៃគូសហការជាមួយ ក្រុមហ៊ុន ដឹកជញ្ចូនម្ហូបអាហារដ៏ពេញនិយមជាងគេមួយក្នុងប្រទេស ដើម្បីផ្តល់នូវមធ្យោបាយទូទាត់ដែលរហ័ស ងាយស្រួលជាងមុន និងមានសុវត្ថិភាព»។

ការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) អាចឲ្យម្ចាស់កាតរក្សាទុកនូវព័ត៌មាន និង លេខគណនីលើកាតទុកនៅលើ app របស់Nham24 ដោយមានសុវត្ថិភាព ដូច្នេះក្នុងករណីដែលកាតត្រូវបានជ្រុះបាត់ ត្រូវគេលួច ឬផុតកំណត់ ព័ត៌មានកាតនោះនឹងស្ថិតនៅលើកម្មវិធី App របស់Nham24 ហើយលោកអ្នកនៅតែអាចធ្វើការបញ្ជារទិញបានភ្លាមៗនៅលើកម្មវិធី App របស់Nham24 នោះផងដែរ។

លោក ចាន់ បូរីម៉ា ជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានបន្ថែមទៀតថា៖ «ដោយសារតែការរីកចម្រើន និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាមួយនឹងការលេចចេញនូវបទដ្ឋានថ្មីរបស់សង្គម Nham24 បានបង្កើនប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្ដល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល ក្នុងការបញ្ចាទិញអាហារនៅក្នុងបរិបទថ្មីនេះ។ ប្រតិបត្តិការនេះបានផ្ដល់លទ្ធភាពឲ្យយើងបានចូលរួមចំណែកក្នុងការជួយដល់ ភោជនីយដ្ឋាន និងអាជីវកម្មម្ហូបអាហារតូចៗ និងមធ្យមឲ្យនៅតែអាចបន្តដំណើរការបាន និងនៅតែបន្ដផ្ដល់ឳកាសការងារដល់ពលរដ្ឋកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលអាចផ្តល់ជូនអតិថិជនរបស់យើងនូវសេរីភាព និងភាពងាយស្រួល ក្នុងការប្រើប្រាស់កម្មវិធី Nham24 App ដោយបានដាក់ឲ្យប្រើប្រាស់មុខងារ កាត Visa ជាជម្រើសអាទិភាព (Card-on-file)។ យើងមានសុទិដ្ឋិនិយមថាការទូទាត់ដែលមានភាពរហ័ស និងមានសុវត្ថិភាពនេះ នឹងជំរុញឲ្យអតិថិជនកាន់តែច្រើនបានទទួលបទពិសោធន៍ និងផលប្រយោជន៍ដ៏ប្រសើរក្នុងការបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណេត»។

ចាប់ពីថ្ងៃទី 24 ខែកក្កដា អតិថិជនប្រើប្រាស់សេវាកម្ម ទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព នៅលើ App របស់ Nham24 នឹងទទួលបានការបញ្ចុះតំលៃ 1 ដុល្លារភ្លាមៗ លើប្រតិបត្តិការចាប់ពី 8ដុល្លារឡើងទៅ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

លោកស្រី ជុំ ម៉ូនីកា បន្តថា៖ «ខណៈសេដ្ឋកិច្ចនៅកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ ការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលក៏កំពុងទាក់ទាញអ្នកទិញ និងអ្នកលក់ផងដែរ។ ជាមួយនឹងការណែនាំនូវបច្ចេកវិទ្យាថ្មីៗដូចជា ការទូទាត់ប្រាក់តាម Visa កាតលើប្រព័ន្ធអ៊ីនធឺណេត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) ដែលអាចជួយបង្កើននូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ ហើយអាចឲ្យម្ចាស់កាតគ្រប់គ្រងកាតបានប្រសើរជាងមុន។ យើងសង្ឃឹមថានឹងមានការកើនឡើងនូវទំនុកចិត្តលើការទូទាត់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេស ហើយជាលទ្ធផលគឺទទួលបានការជ្រើសរើសប្រើតាមរយៈវិធីសាស្ត្រនេះ ពីប្រជាជនរបស់យើងកាន់តែច្រើននៅក្នុងប្រទេស»៕

សូមទស្សនាវីដេអូ៖

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

  • កញ្ញា ត្រាង ង្វៀន (Trang Nguyen)

ក្រុមហ៊ុន Visa Worldwide Pte. Limited

ទូរស័ព្ទ ៖ (84) 28 3520 7439

អ៊ីម៉ែល ៖ trang.nguyen@visa.com

  • កញ្ញា គ្រី សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីម៉ែល ៖ nary@reddot.com.kh

For further media information, please contact:

  • Sovannary Kry

Red Dot, on behalf of Visa Inc.

Phone: +85511733368

Email: nary@reddot.com.kh

  • Trang Nguyen

Visa Worldwide Pte. Limited

Phone: +84 28 3520 7439

Email: trang.nguyen@visa.com