ទើបជាង ២ឆ្នាំសោះ អ្នកប្រើទូរសព្ទ realme ឡើងដល់ជាង ៤០លាននាក់

  • 2020-07-28 09:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមដើមខែកក្កដានេះ realme ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនឆាប់រហ័សបំផុត ទូទាំងពិភពលោក បានគ្របដណ្តប់នៅក្នុងទីផ្សារពិភពលោកចំនួន ៥៩លើកលែងតែប៉ែកអាមេរិកខាងជើង ព្រមទាំងមានចំនួនអ្នកប្រើប្រាស់រហូតដល់៤០លាននាក់។ នេះជាសមិទ្ធផលសំខាន់មួយទៀត បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ realme ដែលទទួលបានចំណាត់ថ្នាក់ពិភពលោកទី ៧ របស់ខ្លួនក្នុងត្រីមាសទី ១ ឆ្នាំ ២០២០។

កាលពីដើមខែមករា realme បានចូលក្នុងទីផ្សារចំនួន ២៧នៅជុំវិញពិភពលោក ហើយមកដល់ពេលនេះត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ realme បានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់ ៥៩ទី ថែមទាំងជាប់ចំណាត់ថ្នាក់​កំពូល​ទាំង ៥ នៅក្នុងទីផ្សារជាច្រើន។ ទាំងនេះគឺមិនអាចធ្វើបាន​ទេ​បើ​គ្មានយុទ្ធសាស្រ្តទីផ្សារដែលបានធ្វើមូលដ្ឋានីយកម្ម ផលិតផលដែលមានគុណភាពខ្ពស់ រួមជាមួយនឹងគំរូអាជីវកម្មល្អៗនោះទេ។

realme បានរក្សាចំណាត់ថ្នាក់កំពូលទាំង ៥ របស់ខ្លួននៅក្នុងទីផ្សារឥណ្ឌាអស់រយៈពេលជាយូរមកហើយ ចំណែកឯទីផ្សារអនឡាញក៏បន្តជាប់ចំណាត់ថ្នាក់លេខ២ផងដែរ។ ដោយចូលទៅក្នុងទីផ្សារប្រទេសអេហ្សីបមិនដល់មួយឆ្នាំផងក៏បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤។ ចំណែកឯនៅក្នុងអាសុីអាគ្នេយ៍ realme បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ ជាម៉ាកស្មាតហ្វូន ដែលរីកចម្រើនឆាប់រហ័សបំផុត នៅក្នុងទីផ្សារប្រទេស ហ្វីលីពីន វៀតណាម ​ឥណ្ឌូនេសុី​ និង​ភូមា​ realme ចំណាយពេលត្រឹមតែមួយឆ្នាំក៏បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ គឺគ្រាន់តែចំណាយពេលត្រឹមតែមួយត្រីមាសក៏បានឈានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ទៅហើយ ចំនួនលក់ស្មាតហ្វូននៃប្រទេសទាំងនេះមានចំនួន ៨០ភាគរយនៃចំនួនលក់ស្មាតហ្វូនទាំងអស់នៅក្នុងអាសុីអាគ្នេយ៍​ realme ​បានក្លាយជាអ្នកឈានមុខគេនៅក្នុងទីផ្សារស្មាតហ្វូនអាសុីអាគ្នេយ៍។

ដោយសារស្មារតីដែលហ៊ានឆ្ពោះទៅមុខ ធ្វើអោយផលិតផលនីមួយៗរបស់ realme ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដូចជាrealme C11 ដែលទើបដាក់ប្រកាសនៅទីផ្សារប្រទេសកម្ពុជាកាលពីថ្មីៗនេះគឺមានការផ្ទុះយ៉ាងខ្លាំង ក៏ដោយសារតែមានការរចនាដែលថ្មីដែលមានថាមពលថ្មធំដែលអាចកាន់ថ្មបានរហូតដល់ 40ថ្ងៃ ដែលជាថ្មីម្តងទៀត realme ចង់បង្ហាញថាផលិតផលរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រគួតប្រជែងក្នុងទីផ្សារ។

នៅដើមខែឧសភាឆ្នាំនេះចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ realme នៅទូទាំងពិភពលោកបានលើសពី ៣៥ លាននាក់និងកើនឡើង ៥ លាននាក់ក្នុងរយៈពេល ២ ខែឈានដល់ ៤០ លាននាក់។ realme បានមានការកើនឡើងដែលផ្ទុយនឹងនិន្នាការរបស់ពិភពលោកដែលកំពុងមានការធ្លាក់ចុះចំពោះការលក់ទូរសព្ទនៅឆមាសទីមួយនៃឆ្នាំនេះ ហើយគ្រោងនឹងសម្រេចការលក់ស្មាតហ្វូន ១០០ លានគ្រឿងក្នុងកំឡុងពេល ២ ទៅ ៣ ឆ្នាំ។ នៅដើមឆ្នាំ ២០២០ realme បានប្រកាសពីយុទ្ធសាស្ត្រ“ស្មាតហ្វូន+ AIoT ” ហើយប្តេជ្ញាថានឹងបង្កើតនូវឧបករណ៍អីនធើណែតដ៏ឆ្លាតវៃនិងទាន់សម័យសម្រាប់យុវវ័យ។ ក្នុងរយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ realme បានដាក់ប្រកាសផលិតផល AIoT ជាច្រើនម៉ូឌែលហើយនឹងគ្រោង ចេញផលិតផលAIoT ចំនួនជាង ៥០ម៉ូឌែល ទៀតនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ និងច្រើនជាង ១០០ ម៉ូឌែលទៀតនៅឆ្នាំ ២០២១ ។ realme នឹងរក្សានិន្នាការនៃការហ៊ានឆ្ពោះទៅមុខ និងបន្តផ្តល់ឱ្យយុវជននូវ បច្ចេកវិទ្យាដែលឈានមុខនិងការរចនាទាន់សម័យ៕