មានអ្នកអះអាងថាឈីប Exynos លើ Note20 អាចស៊ូនឹង SD865+
- 2020-07-29 04:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកអះអាងថាឈីប Exynos លើ Note20 អាចស៊ូនឹង SD865+
ចន្លោះមិនឃើញ
Galaxy Note20 នឹងប្រកាសជាផ្លូវការក្នុងពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះ។ ទីផ្សារមួយចំនួនដូចជានៅអឺរ៉ុបនឹងទទួលបានត្រកូល Note20 ដែលប្រើប្រាស់ឈីប Exynos 990 ជំនួសឲ្យឈីប Snapdragon 865+ ដែលមានលក់នៅអាមេរិក និងប្រទេសចិន។
បើតាមការអះអាងរបស់ប្រភពចែករំលែកដំណឹងលេចធ្លាយមួយបានឲ្យដឹងថា បន្ទះឈីប Exynos 990 នៅក្នុង Galaxy Note20 ទាំងពីរប្រភេទនឹងមិនដូចឈីបនៅលើត្រកូល Galaxy S20 នោះទេ។ ផ្ទុយទៅវិញ ឈីបនេះនឹងមានសមត្ថភាពល្អប្រសើរជាងមុន ដែលមានដំណើរការល្អដូចជាឈីប Snapdragon 865+ ដែរ។
គួរដឹងដែរថា មានការលេចឮថា Samsung កំពុងផលិតឈីប Exynos 990 សម្រាប់បំពាក់លើកុំព្យូទ័រ ដែលអាចបញ្ជាក់បានថា Samsung មានជំនឿជាក់ខ្លាំងលើបន្ទះឈីបរបស់ខ្លួន៕