រក​ឃើញ​២​ក្រុម​ត្រូវ​ប្រជែង​គ្នា ដើម្បី​ឡើង​មក​កាន់ Premier League

  • 2020-07-31 02:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


Fulham បាន​កក់​កៅអី​​ Play-Off វគ្គ​ផ្ដាច់ព្រ័ត្រ ត្បិត​ចាញ់ Cardiff ជើង​ទី​ពីរ​កាល​ពី​យប់​មិញ ២-១ក៏​ដោយ។

សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Craven Cottage ២​គ្រាប់​របស់​ក្រុម​ភ្ញៀវ Cardiff ធ្វើ​បាន​ដោយ​កីឡាករ Curtis Nelson និង Lee Tomlin ខណៈ  Neeskens Kebano ជា​អ្នក​ទាត់​បញ្ជូល​ទី​ឲ្យ Fulham។

ថ្វីបើ​ចាញ់​ប្រកួត​នេះ​ក្ដី តែ​កាល​ពី​ជើង​ទី​មួយ Fulham បាន​យក​ឈ្នះ Cardiff ២-០។ នេះ​មាន​ន័យ​ថា​សរុប​ទាំង​ពីរ​ជើង Fulham ឈ្នះ ៣-២។ ពួក​គេ​នឹង​ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​លេង​នៅ​កីឡដ្ឋាន Wembley ទល់​នឹង​ក្រុម Brenford ដែល​បាន​យក​ឈ្នះ Swansea សរុប​ទាំង​ពីរ​ជើង ៣-២ ដូច​គ្នា។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Brenford ជាមួយ Swansea នឹង​លេង​នៅ​ថ្ងៃ​ទី ៤ ខែ សីហា វេលា​ម៉ោង​១:៤៥នាទី​យប់ ដើម្បិ​យក​មួយ​ក្រុម​ឡើង​មក​កាន់ Premier League៕

អត្ថបទ៖ ហេង សុធារិទ្ធិ