ខេត្តរតនៈគិរី រំពឹងមានភ្ញៀវទេសចរណ៍មកទស្សនាច្រើន តែអាស្រ័យលើស្ថានការណ៍ជំងឺកូវីដ១៩
- 2020-07-31 03:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តរតនៈគិរី រំពឹងមានភ្ញៀវទេសចរណ៍មកទស្សនាច្រើន តែអាស្រ័យលើស្ថានការណ៍ជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ប្រធានមន្ទីទេសចរណ៍ខេត្តរតនៈគិរី លោក ង៉ែត ពិទូ បានប្រាប់ SABAY តាមរយៈ Telegram ថា នៅអំឡុងថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល នៃការឈប់សម្រាកសងថ្ងៃចូលឆ្នាំ ខេត្តរតនៈគិរី រំពឹងស្រូបបានអ្នកមកកម្សាន្តច្រើនជាងធម្មតា ប៉ុន្ដែទេសចរឡើងឬចុះ អាស្រ័យលើស្ថានភាព នៃជំងឺកូវីដ១៩ ផងដែរ។
ផ្អែកតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ បានមកកម្សាន្តនៅក្នុងខេត្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ៤ថ្ងៃ កាលពីឆ្នាំ២០១៩ គឺមានភ្ញៀវទេសចរមកកម្សាន្តចន្លោះពី ៣ ទៅ ៤នាក់។ តួលេខនេះ អាចធាក់ថយ សម្រាប់ថ្ងៃឈប់សម្រាក ៥ថ្ងៃ ដែលកំណត់ដោយរាជរដ្ឋាភិបាល នៅអំឡុងខែសីហា ឆ្នាំ២០២០។
មូលហេតុដែលនាំឲ្យមានការរំពឹងថមថយ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរី ពន្យល់ថា ការថមថយចំនួនទេសចរ គឺអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩។ «ប្រសិនបើមានផ្ទុះជំងឺកូវិដ១៩ កើតឡើង ដូចនេះ ខ្ញុំយល់ថា អាស្រ័យលើលំហូរភ្ញៀវទេសចរ អាស្រ័យលើរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ប្រសិនបើបើកឲ្យទូលំទូលាយនោះ លោករំពឹងថា និងមានភ្ញៀវប្រមាណ ១ម៉ឺនទៅ២ម៉ឺននាក់ ប៉ុន្តែបើសិនជាមិនមានការហាមឃាត់ទេ ការដើរកំសាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ លោករំពឹងថា អាចឡើងទៅដល់ប្រមាណជាង៤ម៉ឺននាក់ ដែលស្មើ ឬលើសកាលពីចូលឆ្នាំ ប្រពៃណីជាតិកន្លងទៅដែរ។
លោក ង៉ែតពីទូ បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកសម្រាប់សក្តានុពលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ ឃើញថា ខេត្តរតនៈគិរីមានតំបន់រមណីយដ្ឋានចំនួន ១៤កន្លែង ប៉ុន្តែតំបន់ទាំង១៤កន្លែងនេះ សុទ្ធសឹងដោយការគ្រប់គ្រងទៅដោយបងប្អូនសហគមន៍ ជនជាតិដើមភាគតិច។ ហើយជាទិសដៅថ្មីបន្ថែមទៀត មាននៅក្នុងស្រុកពីរ គឺស្រុកអណ្តូងមាស និងស្រុកលំផាត់ ហើយមួយទៀតគឺខេត្តមានសក្កានុពលខាងផ្នែកវិស្ស័យឯកជន មានរីសតចំនួន៥ ដែលសម្រាប់បំរើការងារជូនភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ ទាំងនេះជាសមិតិផលថ្មីក្នុងឆ្នាំ២០១៩ ។
អ្វីដែលជំរុញធ្វើឲ្យមានវិធានការ ការពារនៅជំងឺរលាកផ្លូវដង្ហើមកូវិដ១៩នេះ មន្ទីរទេសចរណ៏បានទទួលការណែនាំពីក្រសួងទេសចរណ៏ ក៏ដូចជាវិធានសុវត្ថភាព សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ការធ្វើដំណើរផ្លូវគោកនិងផ្លូវទឹក រមណីយដ្ឋាន ។ទាំងអស់នេះ ប្រធានមន្ទីរទេសចរណ៏បានចុះផ្សព្វផ្សាយ អំពីគំលាតសង្គម ហើយលោកក៏មានការវាស់វែង ថាតើអ្វីដែលគាត់បានចូលរួមដើម្បីសង្គម ចូលរួមទៅលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ តើភោជនីដ្ឋាន អាហារដ្ឋានបានធ្វើអជីវកម្មរបស់គាត់ហ្នឹង គោរពទៅតាមអ្វិដែលក្រសួងទេសចរណ៏បានដាក់ចេញដែរទេ ។ប្រសិនបើគាត់មាន លោកអោយពិន្ទុទៅតាមហ្នឹង ហើយលោកបិទឡាប៊ែលជូនទៅដល់កន្លែងរបស់ពួកគាត់ ដែលគាត់បានគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៏ និងក្រសួងសុខាភិបាល។
សម្រាប់ខេត្តរតនៈគិរី មានសណ្ឋាគារចំនួន១៤ និងផ្ទះសំណាក់ចំនួន៣៦ សរុបជាបន្ទប់មានប្រមាណជា ១០០០បន្ទប់ ។សម្រាប់ភោជនីយដ្ឋានមានមានប្រមាណជាង៣០ ដែលទាំងអស់នេះសម្រាប់ទ្រទ្រង់សម្បទានទេសចរណ៏ដែលបំរើការដល់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិដែលបានមកទស្សនាក្នុងខេត្តរតនៈគិរីនេះ៕