ក្រៅពី​សត្វ​ប្រចៀវ​រាប់លានក្បាល ភ្នំសំពៅ មានបង្កប់​ល្អាង​ភ្នំ​ជាច្រើនទៀត!

  • 2020-07-31 03:49:14
  • ចំនួនមតិ 1 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

ភ្នំសំពៅ គឺជារមណីយដ្ឋានទេសចរណ៍​ដ៏ល្បីមួយប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង។ ធ្វើដំណើរចេញ​ពីទីរួមខេត្ត​ប្រមាណ ១៥គីឡូម៉ែត្រ យើងនឹង​មកដល់ភ្នំមួយខ្ពស់ ដែលស្ថិតនៅខាងឆ្វេងដៃ នោះហើយគឺជាភ្នំសំពៅ ដែល​កំពង់រង់ចាំភ្ញៀវទេសចរ​ពីគ្រប់ទិសទី។

ភ្នំដែលមានសណ្ឋាន​ដូច​សំពៅ​ដ៏ធំនេះ មានកម្ពស់​ប្រមាណ ១០០ម៉ែត្រ គ្របដណ្ដប់​ដោយ​ព្រៃប្រឹក្សា​ដ៏ខៀវស្រងាត់ និងប្រាង្គសាសនាសង់ឡើង​យ៉ាង​ខ្ពស់ គួរជាទីចាប់អារម្មណ៍។

អ្នកទេសចរ​មកដល់ទីនេះ អាចគយគន់ទេសភាព​វាលស្រែ​ដ៏ស្រស់ត្រកាល ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង​ ដ៏ធំល្វឹងល្វើយ។ នៅខាងក្នុង​ភ្នំសំពៅ មានល្អាង​ជាច្រើនទៀត ដូចជាល្អាងល្ខោន ល្អាងផ្កាស្លា ល្អាងត្រជាក់ និងល្អាង​ខ្យល់ជាដើម។ ចំណែកពេលល្ងាច យើងនឹង​អាចទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ដ៏ច្រើន​អស្ចារ្យ ហើរចេញពីរូងភ្នំ ដូចចរន្ត​ទឹក​ហូរ​យ៉ាងត្របាញ់​ក្នុងលំហ​អាកាស។ ហ្វូង​ប្រចៀវ​ទាំងនេះ បានទាក់ចិត្ត​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឲ្យមកទស្សនា​ភ្នំសំពៅ ជារៀងរាល់ថ្ងៃ។

សូមទស្សនា​វីដេអូផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕