ទើប​ទិញ​នាវា​​៥​លាន​កន្លះ​ ​ពេល​នេះ Ronaldo ​ទិញ​ឡាន​១​គ្រឿង​ជិត​១០​លាន​ទៀត​

  • 2020-08-01 07:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំឡុង​ពេល​សម្រាក​លំហែ​អារម្មណ៍​កន្លង​ទៅ​នេះ Cristiano Ronaldo ​បាន​ទិញ​នាវា​កម្សាន្ត​មួយ​គ្រឿង​តម្លៃ​៥,៥​លាន​ផោន ​ដើម្បី​សម្រាក​ជាមួយ​ក្រុម​គ្រួសារ​ឱ្យ​មាន​ក្ដី​សុខ។

យ៉ាងណាមិញ ​ការ​សម្រាក​នោះ​ដែរ​មិន​ទាន់​អស់​ចិត្ត​ទេ ​នៅ​ថ្មី​ៗ​នេះ ​កីឡាករ​លំដាប់​កំពូល​លើ​លោក​នេះ ​បាន​ទិញ​ឡាន​សេរី​ទំនើប​មាន​តែ​១០​គ្រឿង​គត់​នៅ​លើ​លោក​នេះ​ទៀត​ហើយ។ ​Bugatti Centodieci ​ជា​ឡាន​កម្រ​មាន​តែ​១០​គ្រឿង​ទេ​នៅ​លើ​លោក ​ដោយ​១​គ្រឿង​មាន​តម្លៃ​៨,៥​លាន​ផោន​ឯ​នោះ។ ​Ronaldo ​បាន​បញ្ជា​ទិញ​ឡាន​មួយ​នេះ ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​វា​នៅ​ពេល​ឆាប់​ៗ​នេះ។

ម៉ូដែល Bugatti Centodieci ​នេះ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ​និង​ស្ទុះ​ជាង​ម៉ូដែល​ដទៃ​ទៀត។ ​វា​ប្រើ​ពេល​ត្រឹម​តែ​២,៤​វិនាទី​ប៉ុណ្ណោះ ដើម្បី​ឈាន​ដល់​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ Bugatti ចេញ​ម៉ូដែល Centodieci ​នេះ​១០​គ្រឿង ​ដើម្បី​អបអរ​ខួប​១១០​ឆ្នាំ​របស់​ក្រុមហ៊ុន។ បូក​ថែម​ឡាន​១​គ្រឿង​នេះ​ទៀត Ronaldo ​មាន​ឡាន​សេរី​ទំនើប​ច្រើន​មែនទែន ដែល​បូក​ជា​លុយ​ទៅ ​រាប់​សិប​លាន​ដុល្លារ​ទៅ​ហើយ៕​

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម