Samsung សង់កន្លែងតេស្តជំងឺកូវីដ១៩ផ្ទាល់ខ្លួន នៅកូរ៉េខាងត្បូង

  • 2020-08-03 07:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​​មន្ទីរ​សម្រាប់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ផ្ទាល់​ខ្លួន។

មន្ទីរ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩​របស់ Samsung មាន​ទីតាំង​នៅ​រោងចក្រ​ Hwaseong ដែល​​សាងសង់​ឡើង​ក្នុង​គោល​បំណង​​ជំរុញ​ដល់​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​រក្សា​​សុវត្ថិភាព​បុគ្គលិក​ខ្លួន​ផង​ដែរ។

​បន្ថែម​ពី​នេះ​ដែរ ក្រុមហ៊ុន Samsung ​ក៏​នឹង​​ប្រើ​ប្រាស់​មន្ទីរ​ធ្វើ​តេស្ត​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង Hwaseong ​ផង​ដែរ។ Samsung និយាយ​ដែរ​​ថា​នឹង​ពិចារណា​បើក​មន្ទីរ​ធ្វើ​តេស្ត​នៅ​ទីតាំង​ផលិត​ជា​ច្រើន​ទៀត​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង។

​​អាជីវកម្ម​ស្មាតហ្វូន និង​ទូរទស្សន៍​របស់ Samsung បាន​រង​​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​ឆ្លង​កូវីដ​១៩។ យ៉ាងណាក្ដី​អាជីវកម្ម​ផលិត​បន្ទះ​ឈីប​នៅ​តែ​មាន​លទ្ធផល​ល្អ។ Samsung រំពឹង​ថា​គ្រប់​យ៉ាង​នឹង​វិល​ត្រឡប់​មក​សភាព​ដើម​វិញ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ឬ​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២១៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី