មកមើលសមត្ថភាពរបស់ Mongkolpetch មុនប៉ះ សុខ ធី នៅសង្វៀន ONE

  • 2020-08-04 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់ថៃ Mongkolpetch នឹងត្រូវ​ប៉ះអ្នកប្រដាល់​គុនខ្មែរ សុខ ធី ក្នុង​កម្មវិធី ONE: NO SURRENDER III នាថ្ងៃទី២១ ខែសីហាខាងមុខនេះ។

កំណត់ត្រា​របស់អ្នកទាំង២ នៅ ONE Championship គឺផ្ទុយគ្នាស្រឡះតែម្ដង ដោយ​ Mongkolpetch មិនទាន់ចាញ់នៅឡើយ ខណៈ សុខ ធី មិនទាន់ឈ្នះ។

Mongkolpetch ជាអ្នកប្រដាល់​ថៃ​កំពុង​ឡើង​ដៃមកពីក្លឹប Petchyindee Academy ដែលធ្លាប់ជាប់ជា​អ្នកប្រដាល់​ល្អបំផុត​​ប្រចាំឆ្នាំ ២០១៧ នៅប៉ុស្តិ៍លេខ ៧ ថៃ។ មុនចូលសង្វៀន ONE អ្នកប្រដាល់វ័យ ២៥ឆ្នាំ មកពីខេត្តរ៉យអេត​រូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់ ១៣០ផោន (៥៩គីឡូក្រាម) ប្រចាំសង្វៀន Lumpinee កាលពីឆ្នាំ២០១៧ និងឈ្នះជើងឯក​ប្រដាល់​ម៉ារ៉ាតុង ទម្ងន់ ១៤០ផោន (៦៣,៥គីឡូក្រាម) កាលពីឆ្នាំ២០១៨ ផងដែរ។

Mongkolpetch (ឆ្វេង) ពេលប្រកួតនៅ ONE កន្លងមក (រូបភាព៖ ONE Championship)

Mongkolpetch បានឈានជើង​ចូល​សង្វៀន ONE ដោយប្រកួត​ក្នុងប្រភេទ​ទម្ងន់ Flyweight (៦១,២គីឡូកក្រាម) កាលពីខែមករា ឆ្នាំ២០១៩។ ប្រវត្តិប្រកួត ២ដង​នៅសង្វៀនលំដាប់អន្តរជាតិនេះ គឺ ឈ្នះអ្នកប្រដាល់ញូវហ្សេលែន Alexi Serepisos (ខែមករា ២០១៩) និងឈ្នះអ្នកប្រដាល់អ៊ីតាលី Joseph Lasiri (ខែមិថុនា ២០១៩)។ ក្រៅពីប្រកួតនៅ ONE អ្នកប្រដាល់កម្ពស់ ១,៦៧ម៉ែត្ររូបនេះ ក៏នៅ​បន្តប្រកួត​ក្នុង​សង្វៀន​ផ្សេងៗផងដែរ ដូចជា Rajadamnern និង Lumpinee ជាដើម។ ប្រកួត​ចុងក្រោយ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ឈ្នះអ្នកប្រដាល់ថៃគ្នាឯង Kaewkangwan Priwayo នៅសង្វៀន​ក្នុងខេត្ត Pathum Thani។

ចង់ដឹងថា Mongkolpetch វាយនៅ ONE ល្អប៉ុណ្ណោះ សូមទស្សនា​វីដេអូប្រកួត​ទាំង២ដង នៅ ONE ដូចខាងក្រោម៖

Mongkolpetch vs Joseph Lasiri៖

Mongkolpetch vs Alexi Serepisos៖

គូប្រកួតទាំងអស់ ក្នុងកម្មវិធី ONE: NO SURRENDER III ថ្ងៃទី២១ ខែសីហា

  • គូឯក៖ Sangmanee Klong SuanPluResort vs. Kulabdam Sor. Jor. Piek Uthai (Muay Thai ទម្ងន់ bantamweight)

  • គូឯករង៖ Mongkolpetch Petchyindee Academy vs. Sok Thy (Muay Thai ទម្ងន់ flyweight)

  • គូទី៤៖ Shannon Wiratchai vs. Fabio Pinca (MMA ទម្ងន់ featherweight)

  • គូទី៣៖ Wondergirl Fairtex vs. Brooke Farrell (Muay Thai ទម្ងន់ strawweight)

  • គូទី២៖ Marie Ruumet vs. Little Tiger (Muay Thai ទម្ងន់ atomweight)

  • គូទី១៖ Ben Royle vs. Quitin Thomas (MMA ទម្ងន់ featherweight)

អត្ថបទ៖ ឈិន មិថុនា