ក្រៅពីផឹកទៅល្អចំពោះសុខភាព ទឹកដោះគោស្រស់នៅអាចប្រើធ្វើរឿងទាំង ៦យ៉ាងនេះបានគួរឲ្យចាប់ចិត្តបំផុត

  • 2020-08-08 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ


មនុស្សគ្រប់គ្នាប្រាកដជាដឹងអំពីអត្ថប្រយោជន៍នៃទឹកដោះគោស្រស់ ដែលមានផ្ទុកនូវសារជាតិវីតាមីន ប្រូតេអ៊ីន ខ្លាញ់ រួមទាំងសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាព ឆ្អឹងរឹងមាំ និងរាងកាយទាំងមូល។ អ្នកមិនត្រឹមតែអាចយកទឹកដោះគោស្រស់មកផឹកបាននោះទេ តែអ្នកក៏អាចយកទឹកដោះគោប្រើជាប្រយោជន៍បានជាច្រើនទៀត ដូចជា ៖

១.ចម្អិនម្ហូប (តាមបែបខ្មែរ) ៖ ម្ហូបមួយចំនួននឹងកាន់តែឆ្ងាញ់ប្រសិនបើអ្នក ប្រើប្រាស់ទឹកដោះគោស្រស់ដាក់បន្ថែម ដូចជា សម្លតុងយាំ ស៊ុបអន្ទង់ សម្លការីឬក៏សម្លផ្សេងៗដែលអ្នកគិតថាសក្តិសម។

២.ញុំានំ Cereal ដាក់ទឹកដោះគោស្រស់កាន់តែឆ្ងាញ់ទ្វេរដង (តាមបែបអឺរ៉ុប) ៖ ប្រជាជនអឺរ៉ុបភាគច្រើនតែងតែប្រើទឹកដោះគោស្រស់ លាយជាមួយនឹងនំ Cereal និងគ្រាប់ធញ្ញជាតិរបស់អឺរ៉ុប មកធ្វើជាអាហារពេលព្រឹក ឬអាហារសម្រន់។

៣.បន្ថែមក្នុងបង្អែម ឬភេសជ្ជ ៖ ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងបង្អែម ឬភេសជ្ជៈមួយចំនួន បានបន្ថែមរសជាតិបង្អែម ឬភេសជ្ជៈនោះឲ្យកាន់តែឆ្ងាញ់ និងមានភាពទាក់ទាញដែរ។

៤.ធ្វើជាយ៉ាអួរ ៖ អ្នកអាចប្រើប្រាស់ទឹកដោះគោស្រស់មកធ្វើជាយ៉ាអួរ ដែលមានរសជាតិស្រដៀងនឹងការ៉េម តែមានអត្ថប្រយោជន៍ និងល្អសម្រាប់សុខភាពជាងការ៉េមនានា។

៥.ធ្វើជាម៉ាស់បិតមុខ ៖ អ្នកអាចសាកល្បងប្រើម៉ាស់ធម្មជាតិដោយជ្រើសរើសយក បន្លែឬផ្លែឈើណាមួយដែលអ្នកគិតថាសក្តិសមនឹងស្បែកមុខរបស់អ្នក មកកិនឲ្យម៉ត់ហើយដាក់លាយជាមួយនឹងទឹកដោះគោស្រស់ ជាមួយនឹងបរិមាណសមល្មម នោះអ្នកនឹងទទួលបានម៉ាស់ធម្មជាតិមួយ ដែលអាចជួយថែបំប៉នស្បែករបស់អ្នកបាន។

៦.ធ្វើ​ជាស្ក្រាប់ដុសខ្លួន ៖ អ្នកអាចសាកល្បងស្ក្រាប់ខ្លួនដោយមានម្សៅកាហ្វេ ល្មៀត ឬពន្លៃ អំពិលទុំ ទឹកឃ្មុំ លាយបញ្ចូលជាមួយនឹងទឹកដោះគោស្រស់ឲ្យទៅជាល្បាយមួយ រួចយកមកដុសខ្លួន។ អ្នកអាចជ្រើសរើសគ្រឿងផ្សំផ្សេងៗ ទៀតទៅតាមតម្រូវការរបស់អ្នក ហើយលាយជាមួយនឹងទឹកដោះគោស្រស់ ដើម្បីធ្វើឲ្យស្បែកអ្នកមានសំណើម ស ភ្លឺបែបធម្មជាតិ។

ល្អម្ល៉ឹងៗ គួរមានទឹកដោះស្រស់នៅផ្ទះជាប្រចាំហើយ !

ឆាប់ ៗខាងមុខនេះ ប្រជាជនខ្មែរយើងនឹងបានភ្លក់រសជាតិទឹកដោះគោស្រស់សុទ្ធមួយប្រភេទទៀត គឺទឹកដោះគោសុទ្ធ គីរីសួគ៌ (Kiriru) ទឹកដោះគោថ្មីនេះ ផលិតចេញពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា ដែលប្រើបច្ចេកវិទ្យាដ៏ទំនើបស្តង់ដារអន្តរជាតិ ដើម្បីបានទឹកដោះគោដែលសុទ្ធល្អ ១០០% មានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព៕

អត្ថបទ៖ Saroeun Sophearom