ចាន់​ ប៊ុនហឿន​ បែប​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្តិចហើយ​ប្រកួត​ទី២​ នេះ​ប៉ះ​កូន​ អេ​ ភូថង​

  • 2020-08-05 03:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ចាន់​ ប៊ុនហឿន​ នឹង​ត្រូវ​តតាំង​ជា​មួយ​កូន​ប្រុស​លោក​ អេ​ ភូថង​ គឺ​ ម៉ឺន​ មេឃា​ លើ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​ ស្រាបៀ​ម៉ាទ្រីត​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ សប្ដាហ៍​នេះ។​

រូបភាពលើផេក និរោធមានជ័យ

ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​ប៉ុន្មាន​សប្ដាហ៍មុន​នេះ​ ចាន់​ ប៊ុនហឿន​ បាន​យក​ឈ្នះ​ សៀង​ ស្រឿន​ ទទួល​បាន​ប្រាក់​លាន​ផង​ដែរ។​ ប៉ុន្តែ​ការ​ប្រកួត​ទី១ ​ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​ពេល​នោះ​ ប៊ុនហឿន​ មិន​ពេញ​ចិត្តសមត្ថភាព​ប្រកួត​របស់​ខ្លួន​នោះ​ឡើយ​ ពោល​វ៉ៃ​មិន​បាន​ដូច​ចិត្ត​ ឬ​វ៉ៃ​មិន​ដូច​ពី​មុន​នេះ​ក៏​ព្រោះ​រាងកាយ​សម្រាក​យូរ​ពេក​ដោយសារ​របួស​ដៃ។​

ចំណែក​ការ​ប្រកួត​ទី២​ របស់​គេ​បន្ទាប់​ពី​ឈប់​អស់​ជាង​មួយ​ឆ្នាំ​នេះ​គឺ​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ឡើង​ជើង​ ម៉ឺន​ មេឃា​ ដែល​កំពុង​ល្អ​កណ្ដាប់​ដៃ​ និង​ទាត់​ជើង​ក្រោម​ ក៏ធ្លាប់​ឈ្នះ​មិត្ត​រួម​ជាតិ​ជា​ច្រើន​រូប​មក​ហើយ។​ ដូច្នេះ​តាម​រយៈ​រាងកាយ​របស់​ ប៊ុនហឿន​ មិន​ទាន់​សម្រប​វិញ​បាន​ និង​កម្លាំង​មិន​ទាន់​ពេញ​ដូច​មុន​អាច​នឹង​លំបាក​បន្តិច​ក្នុង​ការ​យក​ឈ្នះ​ដៃគូ​សប្ដាហ៍​នេះ។​

រូបភាពលើផេក និរោធមានជ័យ

រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​តើ​ ចាន់​ ប៊ុនហឿន​ ឬ​ ម៉ឺន​ មេឃា​ នរណា​ជា​អ្នក​ទទួល​បាន​ជោគជ័យ​នា​ជំនួប​មិត្ត​ភាព​ជាតិ​ និង​ជាតិ​នៅ​ថ្ងៃ​សៅរ៍​ ទី៨​ ខែ​សីហា​ ឆ្នាំ​២០២០។​ កម្មវិធី​ ស្រាបៀ​ម៉ាទ្រីត​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨ព្រឹក​តទៅ​នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម