Neymar ​ថា​កំពុង​ឡើង​ដល់​ចំណុច​កំពូល​ហើយ ​តាំង​ពី​មក PSG ​

  • 2020-08-05 05:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​ពេល​នេះ ​ខ្លួន​កំពុង​ឡើង​ជើង​ពេញ​សមត្ថភាព​ល្អ​ណាស់ ​ចាប់​តាំង​ពី​បាន​ផ្លាស់​មក​លេង​នៅ​ក្រុម PSG ​៣​ឆ្នាំ​មក​នេះ​។

​កីឡាករ​ប្រេស៊ីល​ខាង​លើ បាន​ផ្លាស់​មក​លេង​នៅ​បារាំង​៣​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុង​នោះ​រួបគេ​ឈ្នះ​ពាន​រង្វាន់​សរុប​៩​រួច​មក​ហើយ។ ​បច្ចុប្បន្ន​កំពុង​បន្ដ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​សម្រេច​បំណង​ឈ្នះ UEFA Champions League ​។ ​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​លើ​លោក​នេះ ​មាន​គោលដៅ​ជួយ​ក្រុម PSG ​ឈ្នះ UCL ​និង​ខ្លួន​ឯង​ត្រូវ​ឈ្នះ Ballon d'Or ​នៅ​ឆ្នាំ​ណា​មួយ​ក្នុង​អាជីព។

​អតីត​កីឡាករ Barcelona ​បាន​និយាយ​បែប​នេះ​ថា​៖ “អំឡុង​ពេល​៣​ឆ្នាំ​មក​នេះ ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​ជា​ច្រើន។ ខ្ញុំ​បាន​រស់​នៅ​ឆ្លង​កាត់​រឿង​សប្បាយ ​និង​ពិបាក ​ជា​ពិសេស​ពេល​រង​របួស​ដែល​ធ្វើ​ឱ្យ​មិន​បាន​លេង​បាល់ទាត់​តែ​ម្ដង។ ជាមួយ​ការ​ជួយ​ពី​សំណាក់​មិត្ត​រួម​ក្រុម​និង​ក្លឹប ​ខ្ញុំ​ក៏​អាច​ត្រលប់​មក​វិញ​បាន ជាមួយ​ទំនុក​ចិត្ត​លើស​ដើម។ ​ពេល​នេះ ​ខ្ញុំ​កំពុង​មាន​ទម្រង់​លេង​ល្អ​បំផុត​ហើយ”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី