ប្រពន្ធតារាកំប្លែងជើងចាស់ហុងកុង Eric Tsang ទទួលមរណភាពហើយ
- 2020-08-07 03:37:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធតារាកំប្លែងជើងចាស់ហុងកុង Eric Tsang ទទួលមរណភាពហើយ
ចន្លោះមិនឃើញ
ភរិយារបស់តារាកំប្លែង Eric Tsang គឺលោកស្រី Rebecca Chu បានទទួលមរណភាព ដោយសារជំងឺមហារីកនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០។
ផ្អែកតាមបណ្ដាញផ្សព្វផ្សាយ អ្នកស្រី Rebecca គឺជាប្រពន្ធទី ២របស់តារាកំប្លែង Eric Tsang និងក៏ជាម្ដាយរបស់តារាសម្ដែង និងជាអ្នកដឹកនាំរឿង Derek Tsang ដែរ។ ដោយសារជំងឺធ្វើទុក្ខខ្លាំងពេក អ្នកស្រីត្រូវចេញចូលពេទ្យញឹកញាប់នៅប៉ុន្មានខែចុងក្រោយ។
តាមសម្ដីរបស់ Derek ដែលជាកូនប្រុសបានបញ្ជាក់ថា ម្ដាយរបស់លោកបានទទួលមរណភាពនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យ Hongkong Sanatorium & Hospital។
មួយវិញទៀត គ្រួសារសម្រេចជូនដំណើរអ្នកស្រី Chu ជាលើកចុងក្រោយជាលក្ខណៈគ្រួសារ ដោយស្ងប់ស្ងាត់បំផុត តបតាមការចង់បានរបស់ម្ដាយ និងក៏ព្រោះតែម្ដាយជាមនុស្សមិនសូវបង្ហាញអ្វីទៅសាធារណជន។ ជាមួយគ្នានោះក្រុមគ្រួសារសពក៏អរគុណដល់ការបារម្ភរបស់អ្នកគ្រប់គ្នាផងដែរ។
សម្រាប់ទំនាក់ទំនងប្ដីប្រពន្ធវិញ លោក Eric Tsang និង Rebecca Chu មានកូនប្រុសជាមួយគ្នា ២នាក់ ដោយសារតែចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ពេក អ្នកស្រី Chu ក៏សម្រេចទៅរស់នៅប្រទេសកាណាដាជាមួយកូនទាំង២។ ប្ដីប្រពន្ធ ១គូនេះ រស់នៅបែកគ្នាជាង ២០ឆ្នាំហើយ ហើយសម្ព័ន្ធភាពពួកគេក៏មិនមែនស្អិតល្មួត ឬផ្អែមល្ហែមដូចមហាជនគិតដែរ៕