Lexus ES 300h ស៊េរីថ្មីស៊ីសាំងកាន់តែតិចជាងមុន សាំង៤លីត្រ ជិះបាន១០០គ.ម
- 2020-08-07 07:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus ES 300h ស៊េរីថ្មីស៊ីសាំងកាន់តែតិចជាងមុន សាំង៤លីត្រ ជិះបាន១០០គ.ម
ចន្លោះមិនឃើញ
Lexus បានធ្វើការកែសម្រួលលើរថយន្តម៉ូដែល ES សម្រាប់ស៊េរីឆ្នាំ ២០២១ លក់នៅលើទីផ្សារប្រទេសជប៉ុន ដោយមិនមានផ្លាស់ប្ដូររូបរាងនោះទេ ប៉ុន្តែមានបន្ថែមមុខងារសុវត្ថិភាពថ្មី និងបន្ថែមអាគុយថ្មីសម្រាប់ប្រភេទ Hybrid ផងដែរ។
រថយន្ត ES 300h ស៊េរីឆ្នាំ ២០២១ បានផ្លាស់ប្ដូរពីអាគុយនីកែល-អ៊ីដ្រូហ្សែន មកប្រើអាគុយអ៊ីយ៉ុងលីចូមជំនួសវិញ ដែលវាអាចសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងមុន។ តាមការសាកល្បង WLTC បានបង្ហាញថា Lexus ES 300h ស៊េរីថ្មី អាចជិះបានចម្ងាយ ២២,៣គ.ម សម្រាប់ប្រេងសាំងមួយលីត្រ ដែលមានន័យថា ១០០គ.ម ស៊ីប្រេងតែ ៤,៤៨លីត្រប៉ុណ្ណោះ ដែលពីមុនប្រេងសាំងមួយលីត្រជិះបាន ២០,៦គ.ម។
រថយន្ត Lexus ES ស៊េរីឆ្នាំ ២០២១ គ្រប់ប្រភេទក៏មានបន្ថែមមុខងារ Parking Support Brake និង Blind Spot Monitor មកជាស្តង់ដារផងដែរ។ បន្ថែមពីនេះ Lexus ក៏បានអាប់ដេតប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ១២,៣អ៊ីញ ឲ្យអាចគាំទ្រ SmartDeviceLink, Apple CarPlay និង Android Auto។
តម្លៃទីផ្សារប្រទេសជប៉ុន រថយន្ត Lexus ES ស៊េរីឆ្នាំ ២០២១ មានតម្លៃចាប់ពី ៥ ៩៩០ ០០០ យេន ដែលស្មើនឹងប្រមាណ ៥៦ ៨០០ដុល្លារ៕