Update ​៥ ចំណុច​​​សំខាន់​ៗ​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្ដាហ៍​ទី​១១

  • 2020-08-10 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លីគ​កំពូល​កម្ពុជា​បាន​​បញ្ចប់​សប្ដាហ៍​ទី​១១​ហើយ ដែល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​ស្ថិត​នៅ​កំពូល​តារាង​ ស្រប​ពេល​ក្រុម​បឹង​កេត​តាម​ប្រកៀក​ពិន្ទុ​។ ​ឆ្លង​កាត់​ការ​ប្រកួត​អស់​១១​សប្ដាហ៍​មាន​រឿង​ល្អ​​​ និង​រឿង​មិន​ល្អ​ជា​ច្រើន​​សម្រាប់​ក្រុម​ទាំង​១២ ​ជា​មួយ​គ្នា​នោះ​ដែរ​ពេល​នេះ​ Sabay សូម​លើក​យក​ចំណុច​សំខាន់​ចំនួន ៥ ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​៖

ភ្នំពេញ​ក្រោន​ប៉ះ​​​ស្វាយរៀង​ កន្លង​មក​

១-​ក្រុម​​មិន​ដែល​ចាញ់​៖ ឆ្លង​កាត់​ការ​ប្រកួត​ ១០ ​ដូច​គ្នា​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ បឹង​កេត​មិន​ទាន់​ចាញ់​ដូច​គ្នា ដោយ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​មាន ២៨ ពិន្ទុ ស្រប​ពេល​បឹង​កេត​មាន ២៦ ពិន្ទុ។

២-​​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ៖ គិត​​ត្រឹម​សប្ដាហ៍​ទី​១១ ​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​​ទាំង​៥​រូប​រួម​មាន Pedro Augusto (ស្វាយរៀង) មាន ១៣ ​គ្រាប់ Privat (ស្វាយរៀង) មាន ១២ គ្រាប់​ Timothy (ភ្នំពេញ​ក្រោន ) ​មាន ១១ គ្រាប់ Mihaljevic Filip (វិសាខា​) មាន ១១ គ្រាប់ និង​ខ្សែ​ប្រយុទ្ធ​បឹង​កេត ម៉ាត់ នូរុណ ​មាន​ ១០ គ្រាប់។

៣-​ក្រុម​មិន​ទាន់​ឈ្នះ ៖ គិត​ត្រឹម​ពេល​នេះ​មាន​តែ​មួយ​​ក្រុម​ប៉ុណ្ណោះ គឺ​​យុវជន​បាទី ដែល​មិន​ទាន់​ឈ្នះ​ការ​ប្រកួត​សោះ​ក្នុង​ចំណោម ១០ លើក​​ ដោយ​​ស្មើ ២ និង​ចាញ់ ៨ ​មាន​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​ស្ថិត​នៅ​បាត​តារាង​។ ​​​​​​​

៤-ក្រុម​ទាត់​ចូល​ដៃ​គូ​ច្រើន​ជាង​គេ​៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ក្លាយ​ជា​ក្រុម​ទាត់​ចូល​ទី​ដៃ​គូ​ច្រើន​ជាង​គេ​ ដោយ​ក្នុង​ចំណោម ១០ ប្រកួត​ទាត់​ចូល​ដៃគូ​បាន​ចំនួន ៣៨ គ្រាប់ និង​របូត​វិញ ៧ គ្រាប់​។

៥-​ក្រុម​ទាត់​ចូល​ដៃ​គូ​តិច​ជាង​គេ៖ យុវជន​បាទី​​​ជា​ក្រុម​ដែល​ទាត់​ចូល​ដៃ​គូ​តិច​បំផុត​គឺ​ពោល​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ ក្នុង​ចំណោម ១០ លើក​ ពោល​គឺ​ប្រកួត​ប៉ះ​ប៉ូលិស​១-១ និង​ចាញ់​ បឹង​កេត​៦-១ កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​